ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃនេះ គឺលោក សោម ឆាយា អគ្គនាយករងបណ្តាញទូរទស្សន៍កម្ពុជា CTN។ CTN ដែលទើបតែបានបញ្ចប់យុទ្ធនាការរយៈពេល៤ខែ ដើម្បីប្រមូលថវិកាបានជាង២៨ម៉ឺនដុល្លារអាមេរិក យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ដែលកំពុងស្រែកដង្ហោយហៅរកជំនួយមកទប់នឹងការចំណាយ យ៉ាងសន្ធឹកសន្ធាប់ ជារៀងរាល់ថ្ងៃ។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក សោម ឆាយា អគ្គនាយករងបណ្តាញទូរទស្សន៍កម្ពុជា CTN បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានចូលរួមនៅក្នុងមូលនិធិនេះ ហើយលោក រំពឹងថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តជួយដល់មន្ទីរពេទ្យនេះ តាមរយៈសកម្មភាពផ្សេងៗទៀត។