Sunday, May 18, 2014

វិនិយោគិន​បរទេស​​នៅ​តែ​ជឿ​ជាក់​លើ​ប្រទេស​ចិន​ក្នុង​ការ​បោះ​ទុន​វិនិយោគ​

​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​បរទេស​​ទៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​កាល​ពី​ខែ​មុន​ ស្រប​ពេល​ក្រសួង​ពាណិជ្ជ​កម្ម​​របស់​ចិន​ថ្លែង​ថា លទ្ធ​ផល​នេះ​បាន​ឆ្លុះ​​បញ្ជាំង​ឱ្យ​ឃើញ​ថា​​ ក្រុម​វិនិយោគិន​ជា​ច្រើន​បាន​ផ្តល់​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​មក​លើ​ចិន​ បើ​​ទោះ​ជា​ស្ថិត​ក្រោម​ការ​កែ​ទម្រង់​ក៏​ដោយ​ ។


​សេដ្ឋ​កិច្ច​របស់​ចិន​​នៅ​ក្នុង​ខែ​មេសា បាន​កើន​ឡើង​៣,៤%​ ធៀប​នឹង​ឆ្នាំ​មុន​​ស្មើ​នឹង​​៨,៧​ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​វិញ​​ពី​ការ​​ធ្លាក់​ចុះ​​១,៥%​ កាល​ពី​ខែ​មីនា ។ ចំណែក​ក្នុង​រយៈ​ពេល​៤​ខែ​​ដំបូង​​ឆ្នាំ​២០១៤​​នេះ​ ប្រទេស​ចិន​បាន​ទាក់​ទាញ​​វិនិយោគ​​​បរទេស​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​​៤០​,៣​ពាន់​លាន​ដុល្លារ​ កើន​ឡើង​៥%​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ លោក Zhou Hao អ្នក​សេដ្ឋ​កិច្ច​របស់​​ធនាគារ​ ANZ (Australia & New Zealand Bank) បាន​លើក​ឡើង​​ថា​ ខណៈ​ពេល​ដែល​កំណើន​សេដ្ឋ​កិច្ច​​ក្នុង​ត្រីមាស​​ទី​១​របស់​ចិន បាន​បន្ថយ​​ល្បឿន និង​កំពុង​កើន​ឡើង​សន្សឹមៗ គឺ​ក្រុម​វិនិយោគិន​បរទេស​នៅ​តែ​ជឿ​ជាក់​​លើ​សេដ្ឋ​កិច្ច​របស់​ចិន ​ខណៈ​ដែល​ប្រទេស​នេះ​​នៅ​តែ​ជា​អ្នក​​ដែល​មាន​លក្ខណៈ​ពិសេស​​ជាង​គេ​​ ធៀប​នឹង​ប្រទេស​ដទៃ ។ GDP របស់​ចិន​បាន​កើន​ឡើង​​៧,៤%​ នៅ​ក្នុង​អំឡុង​​ខែ​មករា​​ ដល់​ខែ​មីនា​ ដែលតួលេខ​នេះ​​ជា​កម្រិត​យឺត​បំផុត​នៅ​ក្នុង​រយៈ​ពេល​១៨​​ខែ​នេះ​ ។
​ដោយ​ឡែក​​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋា​ភិបាល​ចិន​បាន​​រៀប​ចំ​​គោល​នយោ​បាយ​ដើម្បី​គាំទ្រ​​កំណើន​​សេដ្ឋ​កិច្ច​​ និង​ការ​បង្កើត​ការងារ​​ដល់​​ពលរដ្ឋ​ចិន ។ ការ​វិនិយោគ​​បរទេស​​មក​លើ​វិស័យ​សេវា​កម្ម​​​របស់​ចិន បាន​កើន​ឡើង​១៩,១%​ ស្មើ​នឹង​ទឹក​ប្រាក់​២២,៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល​​៤​ខែ​​ដើម​ឆ្នាំ២០១៤​​  នេះ ។ រីឯ​វិស័យ​​ផលិត​កម្ម​អូស​ទាញ​​វិនិយោគិន​​​បរទេស​​​មាន​ទំហំ​ទឹក​ប្រាក់​១៤,៥​ពាន់​លាន​ដុល្លារ​​​ ធ្លាក់​ចុះ​១១,៤​% ប្រចាំ​ឆ្នាំ ។ នៅ​គ្រា​នោះ​​ដែរ ការ​វិនិយោគ​​ដោយ​ផ្ទាល់​​ដែល​សំដៅ​ទៅ​ក្រៅ​ប្រទេស​​​របស់​ចិន​​បាន​ធ្លាក់​ចុះ​១២,៩% ស្មើ​នឹង​២៥,៦​ពាន់​​លាន​ដុល្លារ​​​ក្នុង​អំឡុង​ពេល​៤​ខែ​ដំបូង​​នេះ ៕

តើ​យុវជន​គួរ​ជ្រើស​យក​ការងារ​ស្ម័គ្រ​ចិត្ត​ប្រភេទ​ណា?

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយ​យុវជន​បាន​កត់​សម្គាល់​ថា យុវជន​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​ចាប់​អារម្មណ៍​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​មិន​យក​កម្រៃ។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាក​មក​ចាប់​អារម្មណ៍​លើ​កិច្ចការ​ស្ម័គ្រចិត្ត​នេះ គឺ​ដោយ​ពួកគេ​រំពឹង​ថា អាច​នឹង​ទទួល​បាន​មក​វិញ​នូវ​បទពិសោធន៍ និង​ឱកាស​ការងារ​នៅ​ពេល​ខាង​មុខ។
តើ​យុវជន​គួរ​ជ្រើស​យក​ការងារ​ស្ម័គ្រ​ចិត្ត​ប្រភេទ​ណា?
នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នា​រាជធានី​ភ្នំពេញ មាន​យុវជន​មួយ​ចំនួន​បាន​ដើរ​រៀងៗ​ខ្លួន ទៅ​កាន់​តុ​អាហារ​ដែល​ភ្ញៀវ​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​នឹង​ជជែក​គ្នា។
យុវជន​មួយ​រូប​ក្នុង​ចំណោម​យុវជន​ទាំង​នោះ បាន​រៀបរាប់​ពី​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​ទៅ​កាន់​ភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន​ដោយ​មិន​ស្ទាក់ស្ទើ។
«សំឡេង»
យុវជន ស៊ីសា អ៊ីត អាយុ ២១​ឆ្នាំ កំពុង​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែង​ថា រូប​គេ​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ​នៅ​ពេល​យប់​ដើរ​រក​មូលនិធិ​ជួយ​កុមារ​ក្រីក្រ​នៅ​ក្នុង​សហគមន៍​ដែល​កំពុង​រៀន​សូត្រ​ហើយ​មាន​ជីវភាព​ខ្វះខាត ហៅ​ថា គម្រោង​សហគមន៍​ញញឹម។ យុវជន​ដដែល​មាន​មោទនភាព​ណាស់​ចំពោះ​ការងារ​របស់​ពួកគេ​ដែល​គេ​យល់​ថា គឺ​ជា​កិច្ចការ​មួយ​ដើម្បី​រួម​ចំណែក​ជួយ​សង្គម និង​ផ្ដល់​ឲ្យ​ពួកគេ​មាន​បទពិសោធន៍​ការងារ។
«សំឡេង»
នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំពោះ​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត នៅ​តាម​វិស័យ​នានា រួម​មាន​ស្ថាប័ន​រដ្ឋាភិបាល សង្គម​ស៊ីវិល គ្រឹះស្ថាន​ឯកជន និង​ការ​ចងក្រង​ជា​ក្រុម​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដើម្បី​ធ្វើ​កិច្ចការ​សប្បុរសធម៌​ណា​មួយ​នោះ។
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វ៉ាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា កត់​សម្គាល់​ថា មាន​ទិដ្ឋភាព​ពីរ​សំខាន់​នៅ​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​របស់​យុវជន​នេះ។ ទិដ្ឋភាព​ទី​១ គឺ​ការ​ស្វែងរក​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​និង​ទិដ្ឋភាព​ទី​២ គឺ​មាន​ប្រព័ន្ធ​១​កៀរគរ​ឲ្យ​យុវជន​នោះ​ទៅ​ធ្វើការ​ស្ម័គ្រ​ចិត្ត។ ការ​ចេញ​ទៅ​ស្វែងរក​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​របស់​យុវជន​នៅ​មាន​កម្រិត​នៅ​ឡើយ។ ប៉ុន្តែ​យុវជន​ដែល​ត្រូវ​បាន​កៀរគរ​ដោយ​ប្រព័ន្ធ​ដើម្បី​ចូលរួម​កិច្ចការ​ស្ម័គ្រ​ចិត្ត​គឺ​មាន​ចំនួន​ច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​ក្រុម​ផ្សេងៗ​ទៀត។
«សំឡេង»
លោក ជាង សុខា បន្ត​ថា ប្រភេទ​កិច្ចការ​ស្ម័គ្រ​ដោយ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ថវិកា ស្មារតី នោះ​គឺ​គេ​កម្រ​ឃើញ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូលរួម ជា​ទូទៅ​អ្នក​ដែល​លះបង់​ប្រភេទ​នេះ តែងតែ​សម្លឹង​ចង់​បាន​អ្វី​មួយ​មក​ខ្លួន​វិញ។ ផ្ទុយ​ទៅ​វិញ​បើ​សិន​យុវជន​លះបង់​របៀប​នេះ វា​នឹង​អាច​ជួយ​ដល់​សង្គម​ច្រើន ដែល​បាន​បង្កើន​កម្រិត​នៃ​ការ​ជួយ​គ្នា ហើយ​បាន​លើក​ចិត្ត​ដល់​យុវជន​ផ្សេងៗ​ទៀត​ឲ្យ​ចូលរួម​កិច្ចការ​សង្គម​កាន់​តែ​ច្រើន​ឡើង។
លោក​បញ្ជាក់​ថា ការ​ស្ម័គ្រ​ចិត្ត​ដោយ​លះបង់​ទាំង​កម្លាំង​កាយ និង​ថវិកា​ជា​ការ​បណ្ដុះ​បេះដូង ស្មារតី​ស្រលាញ់​អ្នក​ជិតខាង និង​ប្រទេស​ជាតិ គឺ​ជា​ចំណុច​ល្អ​មួយ​ដែល​សង្គម​ចង់​បាន​ពលរដ្ឋ​ដែល​មាន​ចរិត និង​លក្ខណៈ​សម្បត្តិ​បែប​នេះ ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​រីកចម្រើន ហើយ​ការ​ចូលរួម​ប្រភេទ​នេះ គឺ​ជា​ការ​ចូលរួម​យ៉ាង​ពេញ​ទំហឹង ដែល​បាន​បណ្ដុះ​ស្មារតី​គាត់​ជា​អ្នក​ជិតខាង​ជា​មួយ​អ្នក​ក្រ ដែល​ជា​គំរូ​ដល់​អ្នក​ដទៃ។ ក្រៅ​ពី​នេះ បើ​និយាយ​អំពី​ឱកាស​ការងារ​វិញ ក៏​អាច​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​សម្រាប់​ជីវិត នៅ​ពេល​ដែល​គាត់​បំពេញ​ការងារ​ដោយ​ឆន្ទៈ ដោយ​បេះដូង​ពិត​ប្រាកដ ដែល​អាច​ងាយ​ទទួល​បាន​បទពិសោធន៍​ជាង​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើការ​ស្ម័គ្រ​ចិត្ត។
«សំឡេង»
ទាក់ទង​នឹង​ប្រយោជន៍​នៃ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ទូច វិសាលសុខ មាន​ប្រសាសន៍​ថា កិច្ចការ​ស្ម័គ្រ​ចិត្ត​បាន​នាំ​ឲ្យ​យុវជន​មាន​ឱកាស​ស្គាល់​គ្នា​កាន់​តែ​ច្រើន បង្កើត​បណ្ដាញ​និស្សិត​ដូច​គ្នា និង​ការ​ចង​សម្ពន្ធភាព​ជាមួយ​និស្សិត​បរទេស​ផង ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ការងារ​សម្រាប់​ថ្ងៃ​អនាគត។
យុវជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កម្លាំង​ចលករ​ដែល​មាន​សក្ដានុពល នឹង​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ នៅ​កម្ពុជា​មាន​យុវជន​ជាង ៤០​ម៉ឺន​នាក់ ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា មាន​យុវជន​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ឬ​ធ្វើ​កិច្ចការ​សប្បុរសធម៌​នោះ។
«សំឡេង»
កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៣ យុវជន​ស្ម័គ្រ​ចិត្ត​ជាង ១.២០០​នាក់​ជា​សិស្ស​និស្សិត​មក​ពី​សាលា​រដ្ឋ និង​ឯកជន និង​បណ្ដាញ​យុវជន បាន​នាំ​គ្នា​ចូលរួម​ថវិកា និង​សាងសង់​ផ្ទះ នៅ​ក្នុង​ខណ្ឌ​ដង្កោ ដោយ​ឲ្យ​ឈ្មោះ​ថា ភូមិ​នៃ​ក្ដី​ញញឹម ជូន​ពលរដ្ឋ​ជិត ៣០០​គ្រួសារ​រស់នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ ដែល​គម្រោង​អង្គការ​ភាព​ញញឹម​នៃ​កុមារ និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា។
យុវជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កម្លាំង​ចលករ​ដែល​មាន​សក្ដានុពល នឹង​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ នៅ​កម្ពុជា​មាន​យុវជន​ជាង ៤០​ម៉ឺន​នាក់ ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា មាន​យុវជន​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ឬ​ធ្វើ​កិច្ចការ​សប្បុរសធម៌​នោះ៕

លោក ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​​ទៅ​​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចាក​ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី នៅ​ទីក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ គឺ​ជា​ការ​តប​តាម​ការ​អញ្ជើញ​ពី​លោក ស៊ី ជិនពីង (XI JINPING) ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា នៅ​ទីក្រុង​សៀងហៃ។ សន្និសីទ​នោះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សន្ទនា ទំនុក​ចិត្ត ការ​សម្របសម្រួល និង​រួមគ្នា​កសាង​ទ្វីប​អាស៊ី​ថ្មី​មួយ ដោយ​មាន​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ។

តាម​គម្រោង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​លោក ស៊ី ជិនពីង ដើម្បី​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ប្រទេស​ចិន៕

​តម្លៃ​​ហាង​ឆេង​​មាស​នៅ​​វៀត​ណាម​​ឡើង​ថ្លៃ​​បើទោះ​​​​ជា​ទី​​ផ្សា​រ​ពិភព​លោក​​ធ្លាក់​​ថ្លៃក៏​ដោយ​

បណ្ដាញ​​ព័ត៌មាន​​របស់​វៀត​ណាម​​ផ្សាយ​ថា​ តម្លៃ​​​ហាង​ឆេង​​មាស​នៅ​លើ​ពិភព​លោក​​​​​​​​​កាល​ពីថ្ងៃ​​ចន្ទ ​​​​​​​​​​បា​នធ្លាក់ចុះ​​​​​​​​​​​​​​​​​​​​​ទៅ​នឹង​កម្រិត​​ទាប​បំផុត​​​​ ខណៈ​​ដែល​​​តម្លៃ​ហាង​ឆេង​​​​​​​​​​​​​​​​លើ​ទី​ផ្សារ​​របស់​ប្រទេស​វៀតណាម​​​​​​​​​​​​បែ​រ​ជា​​ឡើ​ង​ថ្លៃ​​​ទៅវិញ។​​​​តួ​លេខ​ដែលបានចុះបញ្ជី​​ដោយក្រុម​ហ​៊ុន​​​គ្រឿង​​អលង្កា​​រសៃ​ហ្គន​របស់​រដ្ឋ​បាន​បង្ហាញ​ថា​ តម្លៃ​​មាស​​​​​​​​​​​​​លើពិភពលោក​​​បានធ្លាក់ចុះ​ស្មើ​នឹង​​​​​១.​​​៥៥៣​​​ដុល្លារ​អាមេរិក ​​​ក្នុង​មួយ​តម​​្លឹង​​​​​​​​​​ ខណ​​ៈ​ហាង​ឆេង​​​​​​​​​នៅ​វៀត​ណាម​​​១.​​​​​​​​៦៩៦​ដុល្លារ​​ក្នុងមួយ​តម្លឹង​​​​​​​​​​ នេះ​បញ្ជាក់​​​ឱ្យឃើញ​​​​​ថា តម្លៃទី​ផ្សា​រ​​​​មាស​នៅ​ក្នុង​ប្រទេស​ខ្ពស់​​​ជាង​ទីផ្សារ​​ពិភព​លោក​​​​​​​​១៤៣​ដុ​ល្លារ ឯណោះ ​ក្នុងមួយតម្លឹង ។
​​​​​​​​​​​​​​​​​​​​​​​​​​នៅ​គ្រា​នោះដែរ​ធនាគារ​​Vietcombank និង​ធនាគារ​ពាណិជ្ជកម្ម​​ដទៃទៀត​​បាន​រក្សា​នូវ​​អត្រា​ប្ដូរប្រាក់​​​២១​.​​​១២០​​​​​​​​​​​ប្រាក់ដុង​​​​ ​​​ក្នុង​១​​ដុល្លារ​​​​​​​​​​​​​​​អាមេរិក ​ដូច​គ្នា​នឹងហាង​ឆេ​ង​​កាលពី​សប្ដាហ៍ម​ុន ។ អត្រា​នេះ​​​ស្រប​គ្នា​ជាមួយ​នឹង​​ភាព​ខុស​​​​​​ប្រក្រតី​​របស់ធនាគារ​Sacombank ​​​​​​​​​​​​​​​​​​​​​ដែល​បាន​​​​​បង្កើន​តម្លៃ​​​នៃការលក់​​​ប្រាក់ដុល្លារ​​របស់​​ខ្លួន​ស្មើ​នឹង​​​២១​.​១៣០​ប្រាក់​ដុង​​ ៕​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​ ​ 

ការ​នាំ​ចូល​កៅ​ស៊ូ​​​របស់​ឥណ្ឌា​​កើន​ទ្បើង​​ជាង​​80%​ក្នុង​ខែ​មេសា​

មុម​បៃ​​​ ​៖ ក្រុម​ប្រឹក្សា​​កៅ​ស៊ូ​​ជាតិ​របស់​ឥណ្ឌា​​បាន​ថ្លែង​ថា ​ការ​នាំ​ចូល​កៅ​ស៊ូ​​ធ​ម្ម​ជាតិ​​ក្នុង​ប្រទេស​ឥណ្ឌា​​​កាល​ពី​ខែ​មេសា​កន​្លង​មក​ ​បាន​កើន​ទ្បើង​​​៨០%​​ ខណៈ​តម្លៃ​​នៅ​ក្នុង​ទី​ផ្សារ​​អន្តរ​ជាតិ​​មាន​អត្រា​​​​ទាប​ជាង​មុន ដែល​​ញ៉ាំង​​ឱ្យ​ក្រុម​ហ៊ុន​​ផលិត​កៅ​ស៊ូ​​កង​់​រថយន្ត​​បង្កើន​ការ​​ទិញ​ ។

​ការ​បញ្ជូន​​ទំនិញ​​ក្នុង​ខែ​មេសា​ បាន​កើន​ទ្បើង​​ដល់​ទៅ​២៦.៤៤៥​តោន​ ​ពី​តួលេខ​១៤.៣៩៦​តោន​​ នៅក្នុង​អំទ្បុង​​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន ។ ​ចំណែក​ផលិត​កម្ម​​កៅ​ស៊ូ​​ក្នុង​ខែ​មេសា​នោះ​ផង​ដែរ​ ​ធ្លាក់​ចុះ​៣,៨%​ស្មើ​នឹង​៥១.០០០​​តោន ។ ​រីឯ​ការ​ប្រើ​ប្រាស់​​ក្នុង​ស្រុក​ធ្លាក់​ចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨១.​៥០០​តោន​ធៀប​​នឹង​ឆ្នាំ​មុន​ ​​បរិមាណ​​នៃ​ការ​ប្រើ​ប្រាស់​​សរុប​​៨២.៩៨០​តោន​ ។គួរ​ប​ញ្ជាក់​ថា ប្រទេស​ឥណ្ឌា​​នាំ​ចូល​ទំនិញ​ប្រើ​ប្រាស់​​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ វៀត​​ណាម​ ​ម៉ាទ្បេស៊ី​ ​និង​ថៃ​ជា​ដើម​ ៕

ការនាំ​ចេញ​ផ្នែក​វាយ​ណភ័ណ្ឌ​​និ​ងស្បែកជើង​​​របស់​វៀត​ណាម​​​​4ខែ​ដំបូ​ង​​​កើនឡើង​​ខ្ព​ស់

ហាណូយ​​ ៖​​​ ក្រសួង​​ឧស្សា​ហ​កម្ម និង​ពាណិជ្ជ​កម្ម​​វៀត​ណាម​បាន​​ឱ្យដឹ​ង​​ថា វិស័យ​​​ដែល​ជាគន្លឹះ​​​នៅក្នុងការ​ជំរ​ុញ​ការ​​​នាំចេញ​ទំនិញ​​ឧ​ស្សាហ​កម្ម​រួម​មាន​​ផ្នែក​វាយនភ័ណ្ឌ​​​​​ និង​កា​ត់​​​​​​​​​​​​ដេរ​​​​​​ក៏​ដូច​ជា​​​​​​​​​​​​ផលិត​ផល​ធ្វើពី​ស្បែក និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្បែក​ជើង​​​​មាន​អត្រា​​​កើនឡើង​​ខ្ពស់​ក្នុងការ​នាំចេញ​​​​​នៅ​អំឡុង​​ពេល​​៤ខែ​​​ដើម​ឆ្នាំ​​២០១៤​នេះ ។​​​

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំក្រុម​ហ៊ុន​​​វាយ​ន​ភ័ណ្ឌ​​និង​កាត់ដេ​រ​សម្លៀក​បំពាក់​​​​បាន​ទទួល​ផល​ពីការ​​​កើន​ ឡើង​​ប្រមាណ​​​ជា​២០%​​នៅ​ក្នុង​តម្លៃ​​ទឹ​ក​ប្រាក់​​​នាំ​ចេញ​​​​​៥,៩​​​ពាន់​លាន​ដុល្លារ ។ ​​​លោក​Le Tien Truong ​​អគ្គ​នាយក​​ក្រុម​ហ៊ុន​វាយ​ន​ភ័ណ្ឌ​​និងកាត់​ដេរសម្លៀក​បំពាក់​​​​របស់​វៀត​ណាម​​​បាន​លើ​កឡើង​ថ​ា ​មាន​សហ​គ្រាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​ចំនួន​បាន​បញ្ជា​​នាំចេញ​រហូត​ដល់​​​ត្រី​មាស​ទី​​៣​​​​ ខាងមុខ​ននេះ ​ហើយ​​ក៏មាន​​​​មួយ​ចំនួន​​​​ទៀត​​​​​​បាន​ចុះ​​​កិច្ចសន្យា​រហូត​ដល់​ចុង​ឆ្នាំ​​​២០១៤​  ។ ចំណែក​​​ការ​បញ្ជា​ទិញ​​សំខាន់​ៗ​​គឺមក​ពី​​ទី​ផ្សារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ​ន្តរ​ជាតិ​ដូច​ជា​ សហ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គមន៍អឺរ៉ុប​​​ កូរ៉េ​ខា​ងត្បូង ជប៉ុន​និង​សហ​រដ្ឋអាមេរិក ។
តាមរបាយការណ៍​​​​​របស់​ក្រស​ួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​​ថា ការ​នាំ​ចេញ​ស្បែក​ជើង​​​​របស់វៀតណាម​​ឈាន​ដល់​​​​​​​​៧៣០​​​លាន​ដុល្លារ​​ នៅ​ក្នុងខែមេសា​​​​​​​​ ដែលនាំមក​​​នូវកា​រ​ល​ក់​ដាច់​បានជិត​​​២,៩​​​​ពាន​​លាន​ដុល្លារ​​​​​​​​​​​​ក្នុង​អំឡុង​​​ពេល​​៤​​​​ខែ​ដំបូង​ នៃឆ្នាំ​​​២០១៤ នេះ កើន​ឡើង​​​​​២១,៩​%​​​​ពីមួយឆ្នាំ​​ទៅ​មួយ​ឆ្នាំ ។ រី​​ឯ​ការ​​​នាំ​​ចេញ​​​​​​​​​​​​​​​​​​កាតាប,​វ៉ា​លី​​​​,​ឆ​ត្រ និង​​មួក​​បាន​កើនឡើង​​​​​​៨​​​​​​​​​​​​២១​​លាន​ដ​ុល្លារ​​ ​ក​្នុង​អំឡុង​​​ពេល​ជាមួយ​​​គ្នា​​នោះ​​ដែរ​ ​កើន​ឡើង​​​៤៨%​​​​​​​​​​​​​​​​​ធៀប​នឹង​អំឡុង​​ពេល​ដូច​​គ្នា​កាល​​​ពី​ឆ្នាំ​​​​២០១៣​ ។ ដោយ​ឡែក​ការ​ទទួល​បា​ន​កម្រៃ​​​​​ពីការ​នាំចេញ​ស្បែកជើង​​​ទៅ​ទី​ផ្សារ​តាម​ទម្លាប់​​រួម​មាន សហរដ្ឋអាមេរិក ជប៉ុន​​បែល​ហ្ស៊ិក​ ​អាល​្លឺម៉​ង់​ និងបារាំង​​ បានកើន​ឡើង​​​នៅ​ក្នុង​អំឡុងខែមករា​ ​ដល់​ខែមេសា ​​​ជាង​នេះ​ទៀត​​ក៏​​​​​​​ទទួល​បាន​ផលចំណេ​ញ​​​​​​យ៉ាងច្រើន​​​សន​្ធឹក​​សន្ធាប់​​ពី​បណ្ដា​ប្រជា​ជាតិ​តូច​ៗ​​​មួយ​ចំនួ​ន​​​ទៀត​ផង​ដែរ ដូច​ជា ​​ប្រទេស​​​​​​​​​សីលី កើ​ន​​​​​៨០,​៨៥%​ អីុស្រា​អែ​៊ល​​​ កើន​​​​​​​​​​​​​​​​​១២០,​​​​៤១%​ ក្រិកកើន​​​​​៧៨​,​២​%​​ និង​ប៉ូឡូញ​​​កើន​​​​​​១៦១,​៧%​​ ។
ទោះ​​ជា​​យ៉ា​ង​ណាក​៏ដោយ​​​​ សមាគម​​​​ផ​ល​ិ​ត​ស្បែកជើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ផលិ​ត​ផល​ធ្វើពីស្បែក​របស់​វៀត​ណាម​​បាន​អះអាង​​ថា​ ផល​ិ​ត​ផលស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​ជើ​ងនិង​កាបូប​​​របស់ខ្លួនគឺជា​​អ្នក​ប្រកួត​ប្រជែង​​​ដ៏​សំខ​ាន់​​​មួយ​​​នៅ​ក្នុង​​​​​​​​ទីផ្សារ​​​​​សហ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​អាមេរិក​ និង​ជប៉ុន ៕

GDP របស់​ហ្វ៊ីលីពីន​ក្នុង​ត្រី​មាសទី​1 ឆ្នាំ​2014 កើន​ឡើង​លឿន​ជាង​ការរំពឹង​ទុក

ម៉ានីល​ ៖ អាជ្ញាធរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​របស់​ហ្វ៊ីលីពីន​បាន​ឱ្យ​ដឹង​ថា​​ វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេសបាន​កើន​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​អំឡុង​ពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ នេះ​ ។ ក្នុង​នោះ GDP របស់​ជាតិ​​ពង្រីកបាន​៦,៥%​ ធៀប​នឹង​​ត្រី​មាស​​ទី​៤ នៃ​ឆ្នាំ​មុន​ ​និង​កើន​ឡើង​៧,៧%​ ធៀប​នឹង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​២០១៣ ។​
លោក Arsenio Balisacan អគ្គ​នាយក​គ្រប់​គ្រង​អាជ្ញាធរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​បាន​លើក​ហេតុ​ផល​ជាអំណះ​អំណាង​ថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​ជា​ឧទាហរណ៍​ស្រាប់​​ ខណៈ​ដែល​ថវិកា​ចំណាយ​ជាក់​ស្តែង​កើន​ឡើង​១៤%​ នៅ​ក្នុង​អំឡុង​ត្រី​មាស​ដំបូង​នេះ គឺ​ស្មើ​នឹង​៣,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក ។​ ចំណែក​ការ​នាំ​ចេញ​ទំនិ​ញ​ក្នុងខែ​មីនា ទទួល​បាន​នូវ​កំណើន​ទ្វេ​ដង​ គឺ​កើន​ឡើង​១១,២%​ ស្មើ​នឹង​៥,២​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​មុន​នាំ​ចេញបាន​ត្រឹម​តែ​៤,៧​ពាន់​លាន​ដុល្លារ​បុ៉ណ្ណោះ ។​ ម្យ៉ាង​ទៀត​នៅ​ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គេ​ឃើញ​មាន​ការ​គាំទ្រ​ផ្នែក​សេដ្ឋ​កិច្ច​មួយ​កម្រិត​ទៀត​ប្រមាណ​ជា​៦% នៃ​ការ​កើន​ឡើង​ចំនួនប្រាក់​ដែល​ពល​ករ​នៅ​ក្រៅ​ប្រទេស​ផ្ញើមក​មាន​ចំនួន​​១,៩៩​ពាន់​លាន​ដុល្លារពី​បរិមាណ​១,៨៨​ពាន់​លាន​​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ។​
លោក Balisacan បញ្ជាក់​ថា​ «យើង​មើល​មិន​ឃើញ​ពី​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​វិស័យ​​ផលិត​កម្ម​មាន​ការ​បង្អង់​ល្បឿន​ឡើយ​» ។​ ជាង​​នេះ​ទៅ​ទៀត ភាព​ខ្លាំង​ក្លា​ជាង​មុន​នៃប្រាក់​ប៉េ​សូ​របស់​​ហ្វ៊ីលីពីន ក៏​កំពុង​តែ​គាំទ្រ​ដំណើរ​ការ​​នៃ​កំណើន​សេដ្ឋ​កិច្ច​ផង​ដែរ​ក្នុងពេល​រូបិយ​ប័ណ្ណ​ក្នុង​ស្រុក​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​ចុះ​ថោក​ ដែល​នាំ​ឱ្យ​មាន​ការបញ្ជា​ទិញ​ថាមពល​ច្រើន​នៅ​ក្នុង​ឧស្សាហ​កម្ម​ក្នុងស្រុក​ទៀត​ផង ៕​

យន្ត​ហោះ​យោធា​ឡាវ​​ ធ្លាក់​​នាំយកទៅ​​រដ្ឋមន្ត្រី​ការពារជាតិ អភិបាល​ក្រុង​​វៀង​ច័ន្ទ​​ និង​មនុស្សជា​ច្រើននាក់​ទៀត

យោងតាមគេហទំព័រ ​​​Lao News ឱ្យដឹង​ថា លោក​​រដ្ឋមន្ត្រីការ​ពារ​ជាតិ​​និង​ភរិយា អភិបាល​ក្រុង​​វៀង​​ច័ន្ទ​​ លោក​​ឧបនាយក​​រដ្ឋមន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​ ព្រម​ទាំង​មនុស្ស​​ជា​ច្រើន​នាក់​​​ទៀត​​​ បាន​ស្លាប់​​ដោ​យ​សារ​​​ធ្លាក់​​​យន្ត​ហោះ​​​យោ​ធា​​​ឡាវ ​នៅ​ភា​គ​​ខាង​​​ជើង​​​​នៃ​​​ប្រទេ​​ស​​ឡាវ​ ​កាល​​​ពី​វេ​លា​ព្រឹក​​ថ្ងៃទី​​១៧ ឧសភា ។
យន្ត​​ហោះយោធា​ឡាវដែលធ្លាក់នេះ​​ផលិត​នៅ​​ប្រទេស​​អ៊ុយ​ក្រែន TN-74TK300 ។

ការ​នាំ​​ចេ​ញ​ផលិត​​ផល​ត្រី​របស់​​មីយ៉ាន់​ម៉ា​​ប្រឈម​​នឹង​ការ​ធ្លាក់ចុះ​

បញ្ហា​​អាកាស​ធាតុ​មិន​​អំណោយ​​ផល​ កង្វះ​ខាត​​​ការ​ផ្គត់​ផ្គង់​​បរិក្ខារ​ច​ិញ្ចឹម​ត្រី​​ និង​ការ​​បិទ​​ផ្អាក​ដំណើរ​​ការ​​កសិដ្ឋាន​​ចិញ្ចឹម​ត្រី​ បាន​នាំ​ឱ្យ​​វិស័យ​នេះ​ ទទួល​​​​លទ្ធ​ផល​​អវិជ្ជ​មាន​​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​​ ដែល​គេ​រំពឹង​ថា ​បរិមាណ​នៃ​​ការ​នាំ​ចេញ​នឹង​ធ្លាក់​​ចុះ​ចំ​នួន​​១០០​លាន​ដុល្លារ​ ។ ​

តាម​ការ​អះ​អាង​​​ពី​សហព័ន្ធ​ជល​ផល​របស់​មីយ៉ាន់​ម៉ា​​​​ឱ្យ​ដឹង​ថា​ ការ​​នាំ​ចេញ​ផលិត​ផល​​នេសាទ​​សុរប​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​២០១៣​ និង​២០១៤​​ មាន​ចំនួន​​៥៣៦​លាន​ដុល្លារ​ ធៀប​នឹង​​ទិន្ន​ន័យ​​ដែល​ចេញ​​ផ្សាយ​ដោយ​រដ្ឋាភិបាល​​កាល​ពី​ឆ្នាំ​​មុ​ន​មានចំនួន​​​៦៥០​​លាន​ដុល្លារ ។
IMF បន្ថែម​​មូល​និធិ​គាំ​ទ្រ​​ប្រទេស​​ហ៊្សក​ដានី​
អាម៉ាន់​​ ​៖ លោក​ស្រី​​អគ្គ​​នាយក​​គ្រប់​គ្រង​អង្គ​ការ​​មូលនិធិ​​រូបិយ​វត្ថុ​​អន្តរជាតិ​ (TMF) បាន​ថ្លែង​​កាល​ពី​ដើម​សប្តាហ៍​​នេះ ​ឱ្យ​ដឹង​ថា​ ​មូល​​និធិ​​គឺ​បើក​ចំហ​ទៅ​នឹង​ការ​ពង្រីក​​បន្ថែម​​នៃ​ការ​ជួយ​​ទ្រទ្រង់​​​​រៀប​ចំ​​ប្រទេស​របស់​ខ្លួន​ ​សម្រាប់​​ហ្ស៊ក​ដានី​​ ប្រសិន​​បើ​មាន​ការ​ចាំ​បាច់​ ​ហើយ​យើង​​ពិត​ជា​ផ្តោត​​ទៅ​លើ​​ការ​ប្រើ​ប្រាស់​​ថវិកា​​សាធារណៈ​ដ៏​ប្រសើ​រ​បំផុត​​ ដែល​អាច​ធ្វើ​​ទៅ​បាន​ ដើ​ម្បី​ធានា​​​ថា នៅ​ចុងបញ្ចប់​​វា គឺ​ស្ថិត​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​​របស់​ប្រទេស​នេះ ដើ​ម្បី​​​ស្តា​​រ​ទ្បើង​វិញ​​នូវ​ស្ថាន​ភាព​​ហរិញ្ញ​​វត្ថុ​ ដើ​ម្បី​កាត់​បន្ថយ​​បំណុល​​​នៅ​ក្នុង​រយៈ​ពេល​​វែង ​និង​​​កាត់​​បន្ថយ​ឱន​ភាព​(ចំណាយ​លើ​ស​ចំណូល​) ៕
                                                                                        ប្រភព:កោះសន្តិភាព

ជប៉ុន​បង្ហាញរបកគំហើញថ្មី​សន្សំថវិកា ​ពីការប្រើប្រាស់​ប្រេងឥន្ធនៈ​បង្កើនម៉ាស៊ីនរថយន្ត

រាជធានីភ្នំពេញ​ ៖ ដើម្បីកាត់បន្ថយ​ការបំពុលបរិស្ថាន​ចេញពី​ផ្សែ​ង​រ​ថ​យន្ត​ និង​​កា​កសំណល់អាគុយ​ ក្រុមហ៊ុនជប៉ុន EishinCo,ltd  ​និងក្រុមហ៊ុនអេ​ អេកូ ​ក​ម្ពុ​ជា​ ​ខូ​​លិឌី    បា​ន​​ប្រ​កា​ស​ផ​លិតផលថ្មីហៅថាអេកូស្ត្រេយ៍ ​(ECO-SPRAY)  ​គឺ​ជា​ផ​លិ​ត​ផល​​ធ្វើ​អំ​ពី​ធ​ម្ម​ជាតិ ​ដែល​មា​ន​គ្រឿ​​ង​ផ្សំ​ខ្លាញ់ ត្រីសមុទ្រ​ សា​រា​យ​សមុទ្រ​ ជ័រឈើ ​ទឹកចំរោះពី​ធម្មជាតិ ​​ដែ​ល​​កា​ត់​ប​ន្ថយ​​ចំណា​យ​ប្រេ​ង​ឥន្ធនៈ​ ដើម្បីកាត់បន្ថយ​បរិស្ថាន​ដូចជាឧស្ម័ន​ការបូនិក(C02) ​និង ​នីត្រា​តNO2 ​
                ការដាក់បង្ហាញ​ផលិតផល​អេកូស្ត្រេយ៍របស់ក្រុមហ៊ុននេះ​ គឺជាលើកទី១លក់​នៅប្រទេសកម្ពុ​ជា​ ធ្វើឡើងក្នុង​សិក្ខាសាលា​បង្ហាញផលិតផល​នៅថ្ងៃទី១៦ ឧសភា ២០១៤ ​នៅស​ណ្ឋា​គា​រ​អំា​ង​ទែកុ​ង​ទី​​ណង់កាល់​ ​។​ អេកូស្ត្រេ​យ៍​​ឆ្ល​ង​កា​ត់​ពិសោធន៍​អ​ស់រយៈពេលជាង៦ឆ្នាំមកហើយ ​វាមា​ន​​សុ​វ​ត្ថិ​ភា​ព​ដល់មនុស្ស សត្វ ​រុក្ខជា​តិ និងផ្តល់ផលល្អសម្រាប់បរិស្ថាន ពីព្រោះ​អេកូស្ត្រេយ៍ ​ផលិត​ចេ​ញពីធម្មជាតិ​១០០% ។ ​ស​ព្វ​​ថ្ងៃនេះ​តម្លៃ​ប្រេងឥ​ន្ធនៈ​កាន់តែកើនឡើង ​ឯសុ​ខ​ភា​ព​​ម​នុ​​ស្ស​កា​​ន់​តែ​​ថយចុះ ដូច្នេះអ្នក​បើក​ប​​រ​​ទំា​​​ង​អស់​ត្រូ​វ​តែ​​ជ្រើ​សរើស​ផលិតផល​ដែលមានគុណភាព។
          អ្នកជំនាញ​បច្ចេកទេស​និងជាម្ចាស់​ក្រុមហ៊ុនបានធ្វើការពន្យល់​ និង​ បង្ហាញភ​ស្តុ​​ង​តា​ង​​ជា​ក់​ស្តែង​ដែលកើតចេញ​ពីផលិតផល​អេកូស្ត្រេយ៍ (ECO-SPRAY) 
          ​ផ​​លិតផលអេកូស្ត្រេយ៍​មានលក្ខណៈពិសេសដូចជា៖ជួយដល់បរិស្ថានសន្សំថវិកា​​ពី​កា​រ​ប្រើ​ប្រាស់ប្រេងឥន្ធនៈ (សំាង ម៉ាសូត និងហ្គាស) បង្កើនប្រសិទ្ធិ ភាព  ម៉ា​ស៊ី​ន​​រ​ថ​យ​ន្ត​ដំ​​ណើរការបាន​ល្អ បង្កើនប្រសិទ្ធិភាពប្រេង បង្កើនកំលំាងម៉ា​ស៊ីន និងចំហេះ​ ​និ​ង​កា​​ត់​ប​ន្ថ​​យភា​​ពសឹ​ក​រិករឹល និងធ្វើឲ្យម៉ាស៊ីនរថយន្ត​ធ​ន់បាន​យូរ។
          ​អ្នកជំនាញ​រូបនេះ​បានបន្ថែមថា​ ផលិតផលថ្មី​មួយទៀត​ហៅថាអេកូ លី ​(ECO-LEAD)ក៏ជាផលិតផល​មួយថ្មី​ដ៏អស្ចារ្យ ​ដែលប្តូរជំនឿ​ក្នុងការប្រើប្រាស់​ អាគុយថ្មី ។​ វាមិនត្រឹ​មតែ​ពន្យារអាយុអាគុយប៉ុណ្ណោះទេ វាអាចជួយដល់វត្ថុអ្វីៗ​ដែល​ប្រើ​ប្រា​ស់​ជា​មួ​យ​​អា​គុ​យ​ទៀ​ត​ផ​ង ។ អេកូលីន ​បង្កើនអាយុកាល​ប្រើប្រាស់​​អា​គុយយូ​រ​ជាងពី​ទៅ​៣ដង ​នៃអាយុកាលធម្មតា​​ ដែ​ល​ជា​​ហេតុកាត់បន្ថយ​នូវកាកសំណល់អាគុយ​បានលើស​ពីពាក់កណ្តាល។
          អេ​កូលីន​ផ្តល់​នូវលក្ខណៈ​ពិសេសដូចជា​៖​បង្កើនអាយុកាល​ប្រើប្រាស់​របស់អាគុយ​យូ​រ​ជា​​ង​មុនបន្ថែមថាមពល​អាគុយបង្កើនប្រសិទ្ធភាព​ប្រើប្រាស់ប្រេង ការពារបរិស្ថាន ... ៕
                                                                ប្រភព : ​កោះសន្តិភាព

នៅតាមចម្កា​រប្រជាកសិក​រប្តូរមកដាំ​ដំណាំដំឡូងមី​ច្រើនជាង​ដំណាំពោតក្រហម​នៅខេត្តប៉ៃ​លិន

ខេត្ត​ប៉ៃលិន​ ៖ តាំងពីដើ​មរៀងមក​ប្រជាកសិក​រភាគច្រើន​រស់នៅ​ក្នុងខេត្ត​ប៉ៃលិន​និយម​ ដាំដំណាំ​ពោត​ក្រហមច្រើន​​ជាង ដំណាំ​ណាៗទាំង​អស់ ។ ​ប៉ុន្តែនៅចុងក្រោយ​នេះ គេសង្កេតឃើញ​ថា ចាប់តាំងពី​ចុងឆ្នាំ២០១៣​ រហូតមកដល់​ ដើម​ឆ្នាំ ២០១៤​ ប្រជាពលរដ្ឋ​ស្ទើរតែទាំងអ​ស់បានងាក​បែរ ពីការដាំ​ដំណាំពោត​ក្រហម មកសម្រុក​ដាំដំណាំដំឡូង​មីទៅវិញ ​។




ពាក់ព័ន្ធទៅ​នឹងបញ្ហាផ្លាស់ប្តូរកា​រដាំដំណាំ​កសិកម្មបែបនេះ​ ដោយសា​រតែពួកគាត់​បានពិនិត្យ​ឃើញថា​ ពោត​ក្រហម​លែង មាន​ ហាងឆេ​ងខ្ពស់ដូចកាល​ពីមុនទៀ​ត ហើយ​ពិបាកក្នុ​ងការដាំ​ និងថែ​ទាំផង​ដែរ ដោយធ្វើ​ឱ្យកសិករ​ម្នាក់ៗ ខាត​បង់​ដើម ទុន ​ដោយសា​រដំណាំ​ពោតអស់​រាប់លាន​ ។ ប៉ុន្តែបើងា​កមកមើល​ដំណាំដំឡូង​មីវិញ គេឃើញ​ថាមាន​ហាង​ឆេងខ្ពស់​ជាង ឆ្នាំ​​មុន​ៗ និងជាដំណាំ​ដែលងាយ​ស្រួលក្នុង​ការដាំ និងថែ​ទាំផង​ដែរ ។
ប្រភពព័​ត៌មានពីប្រជា​កសិករម្នាក់​ ឈ្មោះ គឹម ​វន ភេទប្រុស ​អាយុ៦៥ឆ្នាំ​ រស់នៅ​ភូមិសួ​នអំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន​ បានរៀប​រាប់ឱ្យ​ដឹងថា គាត់​មានចម្ការចំនួន​៨ហិកតា កាលពីឆ្នាំ​២០១៣ គាត់បាន​ដាំពោតចំនួន១​ហិកតា​ហើយ ដាំដំ​ឡូងមីចំនួន៧​ហិកតា ​។ តែដោ​យសារកាល​ពីដើមឆ្នាំ២០១៤ ​កន្លងមក ​ដំណាំពោត​មានការធ្លាក់​ថ្លៃខ្លាំ​ងពេក ដោយ​គាត់ល​ក់ពោតទុំទាំ​ងស្នូលក្នុង១​គីឡូក្រាម ​ត្រឹមតែ៤.២បាត​ ទៅ៤.៤បាត​ (ប្រាក់ថៃ) ទើបកាល​ពីជាង១០ ​ថ្ងៃកន្លងទៅ​នេះ គាត់បានប្តូរ​មកដាំដំឡូង​មីទាំងអ​ស់វិញ ​។ គាត់បានបន្ត​ទៀតថា ​ ក្នុងការដាំ​ពោត១​ហិកតា ទទួលផល​បានត្រឹមតែ៦​​ទៅ​១០តោនប៉ុ​ណ្ណោះ ​ រីឯការដាំ​ដំឡូង​មីវិញ​ ក្នុង១ហិកតា ​គាត់ទទួល​ផលបាន​ពី៤០ទៅ៥០​តោន​ឯនោះ ហើយដំឡូង​ស្រស់​នៅឆ្នាំនេះ​ គាត់លក់​ក្នុង១គីឡូក្រាម​ បានថ្លៃ២.៤បាត ​ទៅ២.៧បាត ​។ តែបើដំឡូង​ចិញ្ច្រាំ រួចហាល​ឱ្យស្ងួត​វិញ គាត់លក់​បានក្នុង១​គីឡូក្រាម​ ថ្លៃ៥.៨បាត ទៅ៦.២បាត​ឯណោះ ​ហើយបើ​ទូរទាត់​ទៅឃើញ​ថាដំឡូ ងមីលក់បានចំ​ណេញជាង​​​ដំ​ណាំពោតឆ្ងាយណាស់​ ហើយផល​ក៏បានច្រើន​ជាងពោត​ដែរ ។
ចំណែក ​លោក សាយ​ សុផាត ប្រធានមន្ទីរក​សិកម្មខេត្ត​ប៉ៃលិន បានឱ្យ​ដឹងថា ការដាំ​ដំឡូងមី​នៅដើមឆ្នាំ២០១៤​មានការ​កើនឡើ​ង គឺរហូត​ដល់ចំនួន២២០៧៥​ហិកតា​ ចំណែកឯដំ​ ណាំពោតវិញ ​មានត្រឹមតែ៣១២៥​ហិកតាប៉ុណ្ណោះ​ បើប្រៀប​ធៀ​បទៅនឹង​ឆ្នាំ២០១៣ កន្លងមក​ ដំណាំពោតមា​នចំនួន៣២២១២​ហិកតា ​រីឯដំឡូងមីមាន​១៨៧៧៤ហិក​តា ​។ លោកបាន​បន្ត ​ទៀតថា ​ ដំណាំពោត​ដែលគេធ្លាប់​នាំចេញទៅ​ប្រទេសថៃនា​ឆ្នាំ២០១៤នេះ​មានការធ្លាក់​ចុះយ៉ា​ងខ្លាំង​ធ្វើឱ្យប្រជា​កសិ​ក​រម្នាក់ៗ​ ស្ទើរតែបោះបង់​ចោលការដាំ​ពោតអស់​ទៅហើយ​ ។ ចំណែកតំ​លៃដំឡូងមីមា​នការឡើង​ថ្លៃជាង​ឆ្នាំមុន ហើយ​ការប្រមូលផល​ដំឡូងមីបាន​មកមានឈ្មួញថៃ​ ដើរទិញតាមស្តង់ ​ក៏មានឈ្មួញ​កណ្តាលខ្មែរដើ​រទិញផង​ដែរ ។ បន្ទាប់មក​គេលក់បន្ត​នៅក្នុងប្រ​ទេសខ្លះ ​ នាំចេញទៅ​លក់នៅប្រទេស​ថៃខ្លះ ចិនខ្លះ​ និងទៅប្រទេ​សវៀត​ណាមខ្លះ ​។ ម្យ៉ាងវិញ ទៀត​បច្ចុប្បន្ននេះ​គេឃើញមាន​ក្រុមហ៊ុនចិន​បានចូល​មកបណ្តាក់ទុ​ននៅក្នុងខេត្ត​យើង ហើយ​ក៏មាន​ក្រុមហ៊ុន​ចិនត្រូវ​ការ​ទិញ​វត្ថុធាតុ​ដើមដំឡូ​ងមីយកទៅ​ច្នៃកិនធ្វើ​ម្សៅមីផងដែរ ​ ។
ចំណែក​ប្រជាជនយើង​ភាគច្រើន​បានយល់ដឹង​ពីរបៀប​ប្រមូលផលដំឡូង​មី បើសិន​ជាដំឡូងចុះ​ថោកពួកគាត់​បាន​នាំ​គ្នា​យក​​មកចិញ្ច្រាំ​ហាលឱ្យស្ងួត​ទុកលក់នៅ​ពេលឡើង​ថ្លៃ មិនដូចកា​លពីមុ​ន គឺពួកគាត់​ប្រមូលផល​បានភ្លាម​ល​ក់ទាំង​ដំឡូង​ស្រ​ស់ ទោះបីជា​ឈ្មួញបង្អាប់​ឱ្យតម្លៃថោក​ក៏ដោយ​ ព្រោះមិន​ចេះរបៀប​រក្សាទុកឱ្យ​បានយូរ​ ។ ពីមុនដក​ដំឡូងបា​ន​ភ្លាម​ដឹក​ឆ្ពោះ​ទៅ​ស្តង់ភ្លាមៗ​ហើយត្រូវឈ្មួញ​បន្ថោកត​ម្លៃយ៉ាងខ្លាំង​ តែពេលនេះ​បើសិនជា​ហាងឆេងចុះ​ថោក ពួកគាត់​សុខចិត្ត​នាំគ្នាចិ​ញ្រា្ចំ​ទុករហូត​ដល់ឡើងថ្លៃ ​ ទើបពួកគាត់​លក់បាន​ប្រាក់យ៉ាង​ច្រើន ។
មូលហេតុ​ដែលពួកគាត់​ដាំដំឡូងមី​ច្រើននៅឆ្នាំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​បានដឹង​ពីរាជរដ្ឋា​ភិបាល និងអាជ្ញាធរ​ខេត្ត បានចុះ​សារណះ​ជាមួយភាគីថៃ​ ដោយមិនឱ្យ​យកពន្ធពេល​យើងនាំដំណាំក​សិផលចេញ​ទៅក្រៅ ​។ ប៉ុន្តែជំនាញ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំ​ពោះបងប្អូនប្រជា​ពលរដ្ឋដែល​បានដាំដំឡូ​ងមីច្រើន ដោយនៅពាក់កណ្តាល​ឆ្នាំអត់នាំ​គ្នាដាំ​ដំណាំ​ពោត ​ដែលមា​នរយៈពេលខ្លី​ត្រឹមតែ៤ខែ​អាចប្រមូលផល​បាន ហើយសុខចិត្ត​ដាំដំឡូ​ងមីដែល​មានរយៈ​ពេល វែង១ឆ្នាំ​ទើបប្រមូល​ផល ធ្វើឱ្យពួកគាត់​រត់ទៅខ្ចីបុលឥន​ទានពីធនាគា​រយកមកទិញ​ម្ហូបអាហា​រ ប្រចាំថ្ងៃ រហូតដល់ពេល​ប្រមូល​ផលដំឡូង​នៅចុងឆ្នាំទើប​បានប្រាក់សង​ជំពាក់គេវិញ ​។ ម្យ៉ាងវិញទៀត​ខាងជំនាញ​ក៏ព្រួយផង​ដែរ ពីការ​​ដាំដំ​ឡូងមី​ជាប់​ៗ​គ្នាជារៀងរាល់​ឆ្នាំ ដែលបង្កឱ្យ​ខ្សោះជីជាតិ​ខូចដី ដែលធ្វើឱ្យ​ទិន្នផលរប​ស់ដំឡូងមី​មានការធ្លាក់ចុះ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ។ តែ បើពួកគាត់​ផ្លាស់ប្តូរយៈ​ពេល២ឆ្នាំ ​ទៅដាំសណ្តែកបាយ ​សណ្តែកសៀង​វិញម្តង នោះដី​នឹងមាន​ជីជាតិឡើងវិញ ព្រោះ​ថាការដាំដំឡូង​មីស៊ីជីជាតិខ្លាំង​ណាស់ ហើយ​បើយើង​យល់ដឹងពីការ​ប្រើ ប្រាស់​ជីធម្មជាតិ ​និងជីគីមី នោះធ្វើឱ្យដី​នៅមាន​គុណភាព​ល្អ ។
                                                                                     ប្រភព: កោះសន្តិភាព