Sunday, May 18, 2014

នៅតាមចម្កា​រប្រជាកសិក​រប្តូរមកដាំ​ដំណាំដំឡូងមី​ច្រើនជាង​ដំណាំពោតក្រហម​នៅខេត្តប៉ៃ​លិន

ខេត្ត​ប៉ៃលិន​ ៖ តាំងពីដើ​មរៀងមក​ប្រជាកសិក​រភាគច្រើន​រស់នៅ​ក្នុងខេត្ត​ប៉ៃលិន​និយម​ ដាំដំណាំ​ពោត​ក្រហមច្រើន​​ជាង ដំណាំ​ណាៗទាំង​អស់ ។ ​ប៉ុន្តែនៅចុងក្រោយ​នេះ គេសង្កេតឃើញ​ថា ចាប់តាំងពី​ចុងឆ្នាំ២០១៣​ រហូតមកដល់​ ដើម​ឆ្នាំ ២០១៤​ ប្រជាពលរដ្ឋ​ស្ទើរតែទាំងអ​ស់បានងាក​បែរ ពីការដាំ​ដំណាំពោត​ក្រហម មកសម្រុក​ដាំដំណាំដំឡូង​មីទៅវិញ ​។




ពាក់ព័ន្ធទៅ​នឹងបញ្ហាផ្លាស់ប្តូរកា​រដាំដំណាំ​កសិកម្មបែបនេះ​ ដោយសា​រតែពួកគាត់​បានពិនិត្យ​ឃើញថា​ ពោត​ក្រហម​លែង មាន​ ហាងឆេ​ងខ្ពស់ដូចកាល​ពីមុនទៀ​ត ហើយ​ពិបាកក្នុ​ងការដាំ​ និងថែ​ទាំផង​ដែរ ដោយធ្វើ​ឱ្យកសិករ​ម្នាក់ៗ ខាត​បង់​ដើម ទុន ​ដោយសា​រដំណាំ​ពោតអស់​រាប់លាន​ ។ ប៉ុន្តែបើងា​កមកមើល​ដំណាំដំឡូង​មីវិញ គេឃើញ​ថាមាន​ហាង​ឆេងខ្ពស់​ជាង ឆ្នាំ​​មុន​ៗ និងជាដំណាំ​ដែលងាយ​ស្រួលក្នុង​ការដាំ និងថែ​ទាំផង​ដែរ ។
ប្រភពព័​ត៌មានពីប្រជា​កសិករម្នាក់​ ឈ្មោះ គឹម ​វន ភេទប្រុស ​អាយុ៦៥ឆ្នាំ​ រស់នៅ​ភូមិសួ​នអំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន​ បានរៀប​រាប់ឱ្យ​ដឹងថា គាត់​មានចម្ការចំនួន​៨ហិកតា កាលពីឆ្នាំ​២០១៣ គាត់បាន​ដាំពោតចំនួន១​ហិកតា​ហើយ ដាំដំ​ឡូងមីចំនួន៧​ហិកតា ​។ តែដោ​យសារកាល​ពីដើមឆ្នាំ២០១៤ ​កន្លងមក ​ដំណាំពោត​មានការធ្លាក់​ថ្លៃខ្លាំ​ងពេក ដោយ​គាត់ល​ក់ពោតទុំទាំ​ងស្នូលក្នុង១​គីឡូក្រាម ​ត្រឹមតែ៤.២បាត​ ទៅ៤.៤បាត​ (ប្រាក់ថៃ) ទើបកាល​ពីជាង១០ ​ថ្ងៃកន្លងទៅ​នេះ គាត់បានប្តូរ​មកដាំដំឡូង​មីទាំងអ​ស់វិញ ​។ គាត់បានបន្ត​ទៀតថា ​ ក្នុងការដាំ​ពោត១​ហិកតា ទទួលផល​បានត្រឹមតែ៦​​ទៅ​១០តោនប៉ុ​ណ្ណោះ ​ រីឯការដាំ​ដំឡូង​មីវិញ​ ក្នុង១ហិកតា ​គាត់ទទួល​ផលបាន​ពី៤០ទៅ៥០​តោន​ឯនោះ ហើយដំឡូង​ស្រស់​នៅឆ្នាំនេះ​ គាត់លក់​ក្នុង១គីឡូក្រាម​ បានថ្លៃ២.៤បាត ​ទៅ២.៧បាត ​។ តែបើដំឡូង​ចិញ្ច្រាំ រួចហាល​ឱ្យស្ងួត​វិញ គាត់លក់​បានក្នុង១​គីឡូក្រាម​ ថ្លៃ៥.៨បាត ទៅ៦.២បាត​ឯណោះ ​ហើយបើ​ទូរទាត់​ទៅឃើញ​ថាដំឡូ ងមីលក់បានចំ​ណេញជាង​​​ដំ​ណាំពោតឆ្ងាយណាស់​ ហើយផល​ក៏បានច្រើន​ជាងពោត​ដែរ ។
ចំណែក ​លោក សាយ​ សុផាត ប្រធានមន្ទីរក​សិកម្មខេត្ត​ប៉ៃលិន បានឱ្យ​ដឹងថា ការដាំ​ដំឡូងមី​នៅដើមឆ្នាំ២០១៤​មានការ​កើនឡើ​ង គឺរហូត​ដល់ចំនួន២២០៧៥​ហិកតា​ ចំណែកឯដំ​ ណាំពោតវិញ ​មានត្រឹមតែ៣១២៥​ហិកតាប៉ុណ្ណោះ​ បើប្រៀប​ធៀ​បទៅនឹង​ឆ្នាំ២០១៣ កន្លងមក​ ដំណាំពោតមា​នចំនួន៣២២១២​ហិកតា ​រីឯដំឡូងមីមាន​១៨៧៧៤ហិក​តា ​។ លោកបាន​បន្ត ​ទៀតថា ​ ដំណាំពោត​ដែលគេធ្លាប់​នាំចេញទៅ​ប្រទេសថៃនា​ឆ្នាំ២០១៤នេះ​មានការធ្លាក់​ចុះយ៉ា​ងខ្លាំង​ធ្វើឱ្យប្រជា​កសិ​ក​រម្នាក់ៗ​ ស្ទើរតែបោះបង់​ចោលការដាំ​ពោតអស់​ទៅហើយ​ ។ ចំណែកតំ​លៃដំឡូងមីមា​នការឡើង​ថ្លៃជាង​ឆ្នាំមុន ហើយ​ការប្រមូលផល​ដំឡូងមីបាន​មកមានឈ្មួញថៃ​ ដើរទិញតាមស្តង់ ​ក៏មានឈ្មួញ​កណ្តាលខ្មែរដើ​រទិញផង​ដែរ ។ បន្ទាប់មក​គេលក់បន្ត​នៅក្នុងប្រ​ទេសខ្លះ ​ នាំចេញទៅ​លក់នៅប្រទេស​ថៃខ្លះ ចិនខ្លះ​ និងទៅប្រទេ​សវៀត​ណាមខ្លះ ​។ ម្យ៉ាងវិញ ទៀត​បច្ចុប្បន្ននេះ​គេឃើញមាន​ក្រុមហ៊ុនចិន​បានចូល​មកបណ្តាក់ទុ​ននៅក្នុងខេត្ត​យើង ហើយ​ក៏មាន​ក្រុមហ៊ុន​ចិនត្រូវ​ការ​ទិញ​វត្ថុធាតុ​ដើមដំឡូ​ងមីយកទៅ​ច្នៃកិនធ្វើ​ម្សៅមីផងដែរ ​ ។
ចំណែក​ប្រជាជនយើង​ភាគច្រើន​បានយល់ដឹង​ពីរបៀប​ប្រមូលផលដំឡូង​មី បើសិន​ជាដំឡូងចុះ​ថោកពួកគាត់​បាន​នាំ​គ្នា​យក​​មកចិញ្ច្រាំ​ហាលឱ្យស្ងួត​ទុកលក់នៅ​ពេលឡើង​ថ្លៃ មិនដូចកា​លពីមុ​ន គឺពួកគាត់​ប្រមូលផល​បានភ្លាម​ល​ក់ទាំង​ដំឡូង​ស្រ​ស់ ទោះបីជា​ឈ្មួញបង្អាប់​ឱ្យតម្លៃថោក​ក៏ដោយ​ ព្រោះមិន​ចេះរបៀប​រក្សាទុកឱ្យ​បានយូរ​ ។ ពីមុនដក​ដំឡូងបា​ន​ភ្លាម​ដឹក​ឆ្ពោះ​ទៅ​ស្តង់ភ្លាមៗ​ហើយត្រូវឈ្មួញ​បន្ថោកត​ម្លៃយ៉ាងខ្លាំង​ តែពេលនេះ​បើសិនជា​ហាងឆេងចុះ​ថោក ពួកគាត់​សុខចិត្ត​នាំគ្នាចិ​ញ្រា្ចំ​ទុករហូត​ដល់ឡើងថ្លៃ ​ ទើបពួកគាត់​លក់បាន​ប្រាក់យ៉ាង​ច្រើន ។
មូលហេតុ​ដែលពួកគាត់​ដាំដំឡូងមី​ច្រើននៅឆ្នាំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​បានដឹង​ពីរាជរដ្ឋា​ភិបាល និងអាជ្ញាធរ​ខេត្ត បានចុះ​សារណះ​ជាមួយភាគីថៃ​ ដោយមិនឱ្យ​យកពន្ធពេល​យើងនាំដំណាំក​សិផលចេញ​ទៅក្រៅ ​។ ប៉ុន្តែជំនាញ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំ​ពោះបងប្អូនប្រជា​ពលរដ្ឋដែល​បានដាំដំឡូ​ងមីច្រើន ដោយនៅពាក់កណ្តាល​ឆ្នាំអត់នាំ​គ្នាដាំ​ដំណាំ​ពោត ​ដែលមា​នរយៈពេលខ្លី​ត្រឹមតែ៤ខែ​អាចប្រមូលផល​បាន ហើយសុខចិត្ត​ដាំដំឡូ​ងមីដែល​មានរយៈ​ពេល វែង១ឆ្នាំ​ទើបប្រមូល​ផល ធ្វើឱ្យពួកគាត់​រត់ទៅខ្ចីបុលឥន​ទានពីធនាគា​រយកមកទិញ​ម្ហូបអាហា​រ ប្រចាំថ្ងៃ រហូតដល់ពេល​ប្រមូល​ផលដំឡូង​នៅចុងឆ្នាំទើប​បានប្រាក់សង​ជំពាក់គេវិញ ​។ ម្យ៉ាងវិញទៀត​ខាងជំនាញ​ក៏ព្រួយផង​ដែរ ពីការ​​ដាំដំ​ឡូងមី​ជាប់​ៗ​គ្នាជារៀងរាល់​ឆ្នាំ ដែលបង្កឱ្យ​ខ្សោះជីជាតិ​ខូចដី ដែលធ្វើឱ្យ​ទិន្នផលរប​ស់ដំឡូងមី​មានការធ្លាក់ចុះ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ។ តែ បើពួកគាត់​ផ្លាស់ប្តូរយៈ​ពេល២ឆ្នាំ ​ទៅដាំសណ្តែកបាយ ​សណ្តែកសៀង​វិញម្តង នោះដី​នឹងមាន​ជីជាតិឡើងវិញ ព្រោះ​ថាការដាំដំឡូង​មីស៊ីជីជាតិខ្លាំង​ណាស់ ហើយ​បើយើង​យល់ដឹងពីការ​ប្រើ ប្រាស់​ជីធម្មជាតិ ​និងជីគីមី នោះធ្វើឱ្យដី​នៅមាន​គុណភាព​ល្អ ។
                                                                                     ប្រភព: កោះសន្តិភាព

No comments:

Post a Comment