Monday, May 19, 2014

ចិន​ជម្លៀស​ជន​ជាតិ​ខ្លួន​ថែម​ទៀត​ហើយ​ផ្អាក​គម្រោង​ផ្លាស់​ប្តូរ​មួយ​ចំនួន​ជាមួយ​វៀត​ណាម​

យោង​តាម​សេច​ក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការ​បរទេស​ចិន​ថា ជន​ជាតិ​ចិន​២៩០​នាក់​ថែម​ទៀត​ ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​ការ​បះ​បោរ​ប្រឆាំង​ចិន​នៅ​វៀត​ណាម​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​​ក្រុង​ចេង​ឌូ ភាគ​និរតី​ចិន​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨​ ឧសភា ។មនុស្ស​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​តាម​យន្ត​ហោះ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​ SOUTHERN AIRLINES ដែល​ជួល​ដោយ​រដ្ឋា​ភិបាល​ចិន​ ។ ក្នុង​ចំណោម​ជន​ជាតិ​ចិន​ទាំង​នោះ​១៣៥​នាក់​ជា​អ្នក​របួស​ដោយ​សារ​អំពើ​ហិង្សា​នា​ពេល​ថ្មី​ៗ​នេះ​ ប្រឆាំង​បណ្តា​សហ​គ្រាស​ចិន​និង​ពល​រដ្ឋ​ចិន​ដែល​មាន​វត្ត​មាន​នៅ​វៀត​ណាម​ក្នុង​នោះ​រួ​ម​មាន​បុគ្គ​លិក​នៃ​ក្រុម​ហ៊ុន​ស្ល​ដែក​ចិន​ CHINA METALL-URGICAL GROUP CORPORATION ផង ។

ជន​ជាតិ​ចិន​២​នាក់​​បាន​ត្រូវ​ស្លាប់​ ហើយ​ជាង​១០០​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​បះ​បោរ​ប្រឆាំង​ចិន​ដែល​ផ្ទុះ​ឡើង​នៅ​វៀត​ណាម​កាល​ពី​សប្តាហ៍​មុន​ ។ក្រសួង​ការ​បរ​ទេស​ចិន​គូស​បញ្ជាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ ឧសភា ថា ជន​ជាតិ​ចិន​ជាង​៣.០០០​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​វៀត​ណាម​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​ ឧសភា តាម​នា​វា​និង​តាម​យន្ត​ហោះ​ ។ក្រសួង​ដឹក​ជញ្ជូន​ចិន​គូស​បញ្ជាក់​ថា ចិន​បញ្ជូន​នាវា​៥​គ្រឿង​ទៅ​កាន់​វៀត​ណាម​​ នា​ថ្ងៃ​ទី​១៨​ ឧសភា ដើម្បី​ជម្លៀស​ជន​ជាតិ​ខ្លួន​ ។ នា​វា​ដំបូង​គេ​បាន​ចាក​ចេញ​នា​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១៨​ ឧសភា ពី​កំពង់​ផែ​ហៃ​គូ​ ទី​ប្រជុំ​ជន​ខេត្ត​​ហៃ​ណាន់​ ។ នាវា​នោះ​ត្រូវ​ទៅ​ដល់​វៀត​ណាម​ក្រោយ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ពី​១៧​ទៅ​១៨​ម៉ោង​ ។ នា​វា​ជួយ​សង្គ្រោះ​មួយ​គ្រឿង​ក៏​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ដែន​ទឹក​ទាក់​ទិន​ដើម្បី​ជួយ​ទ្រទ្រង់​ក្នុង​ករណី​ជួប​ហេតុ​ការណ៍​បន្ទាន់​ ចំណែក​នាវា​សង្គ្រោះ​មួយ​ទៀត​ព្រម​ទាំង​ឧទ្ធម្ភាគ​ចក្រ​១​គ្រឿង​ត្រៀម​ចាក​ចេញ​បន្ត​ ។
ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន​លោក​ហុង​ឡី អះ​អាង​កាល​ពី​ថ្ងៃ​ទិ​១៨​ ឧសភា ថា ប្រទេស​ចិន​នឹង​ផ្អាក​គម្រោង​ផ្លាស់​ប្តូរ​ទ្វេ​ភាគី​មួយ​ផ្នែក​ជាមួយ​​វៀត​ណាម​ជា​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​បង្ហូរ​ឈាម​ប្រឆាំង​ជន​ជាតិ​ខ្លួន​នៅ​វៀត​ណាម​ ។យោង​តាម​លោក​ហុង​ឡីថា ចិន​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​សន្តិ​សុខ​សម្រាប់​បណ្តា​អ្នក​ទេស​ចរ​ចិន​នៅ​វៀត​ណាម​ដោយ​ស្នើ​ដល់​ពល​រដ្ឋ​ខ្លួន​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ​ ។
អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ថា អំពើ​ហិង្សា​យា៉ង​ធ្ងន់​ធ្ងរ​ប្រឆាំង​បណ្តា​សហ​គ្រាស​បរ​ទេស​នៅ​វៀត​ណាម​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣​ ឧសភា មក​ បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​របួស​ ហើយ​ក៏​ញាំុង​ឱ្យ​បណ្តា​ពល​រដ្ឋ​ចិន​រង​ការ​បាត់​បង់​សម្ភារ​យា៉ង​ច្រើន​ផង​ដែរ​ ​ដែល​ជា​ការ​បំផ្លាញ​បរិ​យាកាស​ និង​លក្ខ​ខណ្ឌ​សម្រាប់​ការ​ទាក់​ទង​គ្នា​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ។ លោក​បន្ត​ថា​ចិន​មាន​បំណង​ចាត់​​វិធាន​ការ​នានា​ថែម​ទៀត​យោង​ទៅ​តាម​កា​រ​វិវត្តន៍​នៃ​សភាព​ការណ៍ ៕
                                                                                       ប្រភព:កោះសន្តិភាព

No comments:

Post a Comment