Monday, May 19, 2014

ពិព័រណ៌​ពាណិជ្ជកម្មថៃ រយៈពេល៤ថ្ងៃ នៅកោះពេជ្រទទួលបានជោគជ័យ

ភ្នំពេញ៖  ពិព័រណ៍ពាណិជ្ជកម្មថៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែ ឧសភា  ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ ទទួលបានជោគជ័យ ដោយមានការជ្រោមជ្រែងពី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មថៃ ដែលមានក្រុមហ៊ុនចំនួន១៩០ ត្រូវនឹងស្តង់ចំនួន២១០ស្តង់។



លោក កឹមស៊ីថន  រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម របស់បណ្តា ស្ថាប័នឯកជន និង រដ្ឋ ទាំងក្នុងនិងក្រៅប្រទេសនៅលើទឹកដីកម្ពុជា  គឺនៅក្នុងបរិយាកាសមួយ ដែលសេដ្ឋកិច្ចកម្ពុជា កំពុងមានការអភិវឌ្ឈន៍ដ៏ល្អប្រសើរ ជាពិសេសស្ថេរភាពនៅក្នុងប្រទេសកម្ពុជា  និងការអភិវឌ្ឈន៍សេដ្ឋកិច្ច ពោល គឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពសង្គម  និងការរក្សាបាននូវលំនិង ជីវភាពរបស់ប្រជាជនកម្ពុជា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពាណិជ្ជកម្ម  បានក្លាយជាមួលដ្ឋានគ្រឹះនៅក្នុង របៀបវារៈ នៃកម្មវិធីអភិវឌ្ឈន៍ប្រទេសជាតិ  ហើយគំនិតផ្តូចផ្តើម និង ត្រូវបានលើកឡើងសម្រាប់ការអនុវត្តន៍ ដោយក្រសួងពាណិជ្ជកម្ម  និងក្រសួងពាណិជ្ជកម្មដទៃទៀត   ព្រមទាំងសហគមន៍អន្តរជាតិជាច្រើន សំដៅរួមដៃគ្នាតាក់តែង ឡើងនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើន ដើម្បីជួយដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជំរុញការផ្តល់ការងារធ្វើ  បង្កើតឡើងនូវប្រភពចំនូលថ្មីៗ និងប្រយុទ្ធប្រឆាំង និងភាពក្រីក្ររបស់ប្រជាជន ។
លោកបានបន្តថា ការរៀបចំ “ពិព័រណ៍ អ៊ីនធើ ដេ្រត ហ៊ែរ ២០១៤ នេះមានក្រុមហ៊ុន ចំនួន ១៩០  និងមានស្តង់ចំនួន២១០ ស្តង់ ហើយមាន ទំនិញភាគច្រើន គឺមកពីថៃ ដែលសម្បូរទៅដោយ ម្ហូបអាហារ សម្ភារៈប្រើប្រាស់ គ្រឿងសម្អាង សំលៀកបំពាក់ ដែល ផលិតផលទាំងអស់នេះសិទ្ធសឹងមានគុណភាព ប្រកបដោយ ដោយស្តង់ដារដែលអាចឆ្លើយតប និងតម្រូវការទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន។
លោកក៏សូមសំដែងការកោតសសើរចំពោះក្រុមហ៊ុន ប្រតវវេ ស៊ិននើជី លីមីតធីត កម្ពុជា និងស្ថានទូតថៃ ប្រចំាកម្ពុជា រួមទំាបណ្តាស្ថាប័ន និងអង្កភាពដែលពាក់ព័ន្ធទាំងអសនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យព្រឹត្តិការណ៍”ពិព័រណ៍អ៊ីនធើដ្រេតហ៊ែ្វរ ឆ្នាំ2014”នេះអាចទទួលបានជោកជ័យ។
លោក កឹម ស៊ីថន បន្ថែមថា បច្ចុប្បន្នវិស័យពាណិជ្ជកម្ម កម្ពុជា កំពុងដើរតួរយ៉ាងសកម្មក្នុងការលើកស្ទួយ  និងជំរុញកំណើរសេដ្ឋកិច្ចកម្ពុជា ដោយបង្ហាញឲ្យឃើញពីសកម្មភាពរីកចម្រើន របស់ខ្លួន តាមរយៈតួរលេខកំណើននំាចេញ និងនំាចូលក្នុងឆ្នាំ ២០១២ មានទឹកប្រាក់សរុបប្រមាណ ១៣.២៦ ពាន់លានដុល្លារ គឺមានកំណើន ១០.៦% បើធៀបនឹងឆ្នាំ ២០១១ ។
ក្នុងឆ្នាំ ២០១៣  កន្លងមកនេះ យើងឃើញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា មានសន្ទុះកាន់តែល្អប្រសើរបើធៀបទៅបណ្តាឆ្នាំកន្លងមក  ដែលក្នុងមានតួលេខពាណិជ្ជកម្ម នំាចេញ-នំាចូលមានទឹកប្រាក់សរុប ១៦.៧៨ពាន់លានដុល្លារគឺមានកំណើន ២៣.២% ធៀបទៅនិងឆ្នាំ ២០១២ ។ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និង ថៃ ក៏មានការរីកចម្រើន គួឲ្យគត់សម្កាល់ ជាក់ស្តែងឆ្នាំ ២០១២តួលេខពាណិជ្ជកម្ម  រវាងប្រទេសទាំងពីរ មានទឹកប្រាក់ សរុបប្រមាណ ៤.០ ពាន់លានដុល្លារ។
នៅឆ្នាំ ២០១៣ តួលេខពាណិជ្ជកម្ម កម្ពុជានិងថៃ  មានទឹកប្រាក់ប្រហែល៤.៥០ពាន់លានដុល្លារ។ កំណើនតួលេខពាណិជ្ជកម្ម ជាលក្ខណៈទ្វេភាគី និងពហុភាគី ជាការបង្ហាញឲ្យឃើញពី វិស័យពាណិជ្ជកម្ម កម្ពុជា  ពិតជាកំពុង មានការរីកចម្រើន  ហើយវាក៏ជាក្តីសង្ឃឹមមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា នឹងការរីកចម្រើនតយ៉ាងឆាប់រហ័ស នាពេលអនាគត៕
                                                                                                                 

No comments:

Post a Comment