Winter of my Dream – Cambodia 2014 ជារីដេអូសកម្មភាពជនបរទេសកម្សាន្តសប្បាយប្លែកភ្នែកមែនទែន នៅតំបន់សមុទ្រកម្ពុជាដ៏ខៀវស្រងាត់ អមដោយបទភ្លេងយ៉ាងពីរោះកន្ត្រាក់អារម្មណ៍។ ពុំមានប្រភពច្បាស់បញ្ជាក់ថា វីដេអូលើ Youtube ដែលទើបបង្ហោះថ្មីៗនេះ ធ្វើឡើងគ្រាន់តែដើម្បីរក្សាការចង់ចាំដ៏រីករាយនាការមកដល់កម្ពុជា ឬបែបណាឡើយ តែវាទំនងដែរ ដែលថាវាបានណែនាំពីកម្ពុជា ជាគោលដៅទេសចរណ៍សកលរបស់អ្នកទេសចរទាំងនៅរាល់ រដូវរងា។ ចង់ដឹងវាឡូយបែបណានោះសូមទស្សនា៖
Sunday, May 25, 2014
Saturday, May 24, 2014
ប្រាក់ចំណេញទទួលបានពីការលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Lenovo កើនទ្បើង29%
ហុងកុង ៖ ក្រុមហ៊ុនផលិតកុំព្យូទ័រ Lenovo បានឱ្យដឹងថា ប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនបានកើនទ្បើង២៩% ដោយសារតែការរើបទ្បើងនៃការលក់ទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសចិន និងទីផ្សារដទៃ ។ កាលពីថ្ងៃទី២២ ឧសភា ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញនាដំណាច់ខែមីនា មានចំនួន៨១៧លានដុល្លារ ឬស្មើនឹង៧,៨៨សេនក្នុងមួយហ៊ុន ។ ចំណែកប្រាក់ចំណូលកើនទ្បើង១៤%ស្មើនឹង៣៨,៧ពាន់ដុល្លារ។
ក្រុមហ៊ុន Lenovo បានបន្ថែមថា បរិមាណទូរស័ព្ទស្មាតហ្វូនដែលខ្លួនបានចែកចាយលក់អំទ្បុងឆ្នាំ២០១៤ នេះបានកើនទ្បើង៧២%ស្មើនឹង៥០លានគ្រឿង ។ ការកើនទ្បើងនេះ ក៏ព្រោះតែមានការជួយជ្រោមជ្រែងពីតម្រូវការច្រើននៅក្នុងប្រទេសចិន អាស៊ីអាគ្នេយ៍ និងតំបន់លោកខាងលិច ៕

ប្រាក់ចំណេញរបស់ធនាគារយោធាវៀតណាមកើនទ្បើងក្នុងត្រីមាសទី1
ហាណូយ ៖ ប្រាក់ចំណេញក្រោយកាត់ពន្ធរបស់ធនាគារយោធាប្រទេសវៀតណាម បានកើនទ្បើង១,៤% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទី១ ឆ្នាំ២០១៤ គឺសម្រេចបាន៣០,៣លានដុល្លារអាមេរិក ។ តាមរបាយការណ៍ហិរញ្ញវត្ថុថ្មីមួយ របស់ធនារគារនោះ បានបង្ហាញឱ្យឃើញពីការកើនទ្បើង៧,៨% ដែលជាការកាត់បន្ថយមហានិភ័យនៃប្រាក់ទុនជាបណ្តោះអាសន្ន ដែលសម្រេចបាន១៧,៤៣លានដុល្លារ ។
ចំណែកប្រាក់ចំណូលទទួលបានពីប្រតិបត្តិការទាំងស្រុងរបស់ធនាគារមានចំនួន៨៧,១៤លានដុល្លារ ធ្លាក់ចុះ០,៧% ធៀបនឹងអំទ្បុងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការចំណាយលើប្រតិបត្តិការរួមមានចំនួន៣១,២៦លានដុល្លារ កើនទ្បើង៦,៥% ៕
មន្ត្រីអូស្ត្រាលីថាជនភៀសខ្លួននៅអូស្ត្រាលីអាចមកនៅកម្ពុជាបានហើយ
មន្ត្រីអូស្ត្រាលីអះអាងថា ជនភៀសខ្លួនដែលរស់នៅប្រទេសតំបន់កោះ ណូរូ (Nauru) នៃសមុទ្រប៉ាស៊ីហ្វិក អាចមកតាំងទីលំនៅ នៅកម្ពុជាបានហើយ។
រដ្ឋមន្ត្រីអន្តោប្រវេសន៍ អូស្ត្រាលី លោក ស្កុត ម័រីសុន (Scott Morrison) ត្រូវបានទីភ្នាក់ងារសារព័ត៌មានអាមេរិក អេ ភី (AP) ស្រង់សម្ដីចុះផ្សាយ នៅថ្ងៃទី២២ ឧសភា ថា ក្រុមជនភៀសខ្លួននៃប្រទេសតំបន់កោះ ណូរូ (Nauru) មុនគេ អាចត្រូវបានបញ្ជូនមកតាំងទីលំនៅ នៅកម្ពុជាបាន តាមរយៈកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។
ទោះយ៉ាងណា លោក ស្កុត ម័រីសុន មិនបានបញ្ជាក់ថា តើកិច្ចព្រមព្រៀងប្រគល់និងទទួលជនភៀសខ្លួន រវាងអូស្ត្រាលី និងកម្ពុជា នឹងសម្រេចនៅពេលណាទេ។
សព្វថ្ងៃ អូស្ត្រាលី បានបង់ប្រាក់ឲ្យប្រទេសមួយចំនួនដូចជា៖ ណូរូ (Nauru) ប៉ាពូញូវហ្គីនី (Papua New Guinea) សម្រាប់ថ្លៃបោះជុំរុំជនភៀសខ្លួនទាំងនោះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ភាគីអូស្ត្រាលីបានសុំឲ្យកម្ពុជា ជួយទទួលជនភៀសខ្លួន មកពីប្រទេសនានា ដែលបានភៀសខ្លួនតាមសមុទ្រទៅអូស្ត្រាលី តែមកទល់ពេលនេះ ភាគីកម្ពុជានៅមិនទាន់សម្រេចចិត្តថា តើត្រូវទទួលជនភៀសទាំងនោះ តាមសំណើរបស់ភាគីអូស្ត្រាលី នៅឡើយទេ។
សំណើបញ្ជូនជនភៀសខ្លួនរបស់ភាគីអូស្ត្រាលី មកតាំងលំនៅ នៅកម្ពុជានេះ ត្រូវបានសង្គមស៊ីវិលរិះគន់ថា ជារឿងមិនអាចទទួលយកបាន ដោយសំអាងថា កម្ពុជាជាប្រទេសក្រីក្រ មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅឡើយ។ ម្យ៉ាងវិញទៀត សង្គមស៊ីវិលបានមន្ទិលថា កិច្ចព្រមព្រៀងប្រគល់និងទទួលជនភៀសខ្លួននេះ នៃភាគីទាំងពីរ អាចបង្កប់ទៅដោយអំពើពុករលួយទៀតផង៕
កម្មកររោងចក្រនៅតាកែវធ្វើកូដកម្មទាមទារដំឡើងប្រាក់ថ្លៃបាយ
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វាយស្តារ កម្ពុជា (Five Stars Cotton Garment Cambodia) នៅតាមបណ្ដោយផ្លូវជាតិ៣ ក្នុងដែនដីខេត្តតាកែវ ចំនួនជិត ៦០០នាក់ នាំគ្នាធ្វើកូដកម្មនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ឧសភា។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា កូដកម្មរបស់កម្មករនៅរោងចក្រនេះ គឺទាមទារឱ្យថៅកែរោងចក្រដំឡើងប្រាក់ថ្លៃបាយ៖ «ផ្ទុះការតវ៉ាក្នុងគោលបំណងទាមទារឱ្យភាគីក្រុមហ៊ុនហ្នឹង ផ្ដល់លុយបាយ អាហារថ្ងៃត្រង់ ២ពាន់រៀលក្នុងមួយថ្ងៃ ហើយមួយទៀតទាមទារឱ្យក្រុមហ៊ុនផ្ដល់លុយបាយថែមម៉ោង គឺមួយម៉ោង ២ពាន់រៀល ហើយក្នុងនោះ សម្ព័ន្ធសហជីពចលនាកម្មករ ដែលដឹកនាំដោយខ្ញុំ កំពុងធ្វើការសម្របសម្រួល ប៉ុន្តែយើងឃើញថា ខាងភាគីក្រុមហ៊ុនហាក់ដូចជាបដិសេធមិនធ្វើការដោះស្រាយអ្វីទាំងអស់។ បើយើងប្រៀបធៀបរោងចក្រក្នុងតំបន់តាមផ្លូវជាតិលេខ៣ ទាំងអស់ គឺគេបានអនុវត្តរួចចំពោះលក្ខខណ្ឌការងារហ្នឹង។ អ៊ីចឹងហើយ ទើបបណ្ដាលឱ្យបងប្អូនកម្មករហ្នឹងការទាមទារ ដើម្បីឱ្យក្រុមហ៊ុនរបស់គាត់អនុវត្តដូចជាក្រុមហ៊ុនដទៃដែលនៅជុំវិញហ្នឹងដែរ»។
លោកបញ្ជាក់ថា ភាគីកម្មករ និងខាងថៅកែរោងចក្រ បានជួបចរចាគ្នាម្ដងពេលព្រឹក ក៏ប៉ុន្តែ ការចរចានោះមិនត្រូវគ្នាទេ ដែលជាហេតុធ្វើឱ្យកម្មករបន្តកូដកម្មពេញមួយថ្ងៃ។ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ប្រសិនបើមិនមានដំណោះស្រាយនៅថ្ងៃបន្ទាប់ កម្មករទាំងនោះនឹងហែក្បួនតវ៉ាជាបន្តទៀត៕
ថៃបិទច្រករបៀងព្រំដែនកម្ពុជាថៃចំនួនបី
ប្រភពព័ត៌មានពីមន្ត្រីខេត្តឧត្តរមានជ័យ ឱ្យដឹងថា ច្រករបៀងព្រំដែនដែលធ្លាប់តែដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋខ្មែរ និងថៃ ចំនួន៣ ត្រូវភាគីថៃ សម្រេចបិទជាឯកតោភាគី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែឧសភា ភាគីថៃ បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដែលនៅជាប់ព្រំដែនខេត្តសុរិន្ទ ច្រកជាំសាង៉ាំ ដែលនៅជាប់ព្រំដែនខេត្តស៊ីសាកេត ហើយនៅថ្ងៃសុក្រ ទី២៣ ខែឧសភា គឺបានបិទច្រករបៀងជប់គគីរ ដែលនៅជាប់នឹងព្រំដែនខេត្តបូរីរ៉ាំ។
លោក ហោ ជិនវិរៈយុទ្ធ៖ «ថ្ងៃទី២២ ពីម៉ោង៤កន្លះមក គាត់បិទនៅច្រកជាំសាង៉ាំ ហើយម៉ោង៦ បិទនៅអូស្មាច់។ តំបន់ជប់គគីរ យើងបើកតែ២ថ្ងៃទេ ព្រហស្បតិ៍ សុក្រ ថ្ងៃនេះបិទដូចគ្នា។ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋយើងដែលចង់ចាកចេញពីប្រទេសថៃ មកយើង គឺគាត់អនុញ្ញាតឱ្យចេញ ហើយប្រជាពលរដ្ឋគាត់ដែលចូលពីដីខ្មែរទៅប្រទេសវិញ គឺគាត់ឱ្យចូល ប៉ុន្តែការផ្លាស់ប្ដូរទំនិញប្ដូរអី គឺគាត់បិទជាបណ្ដោះអាសន្ន»។
ប្រទេសថៃ សម្រេចចិត្តបិទច្រកនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ នេះ នៅស្របពេលដែលស្ថានភាពនយោបាយកំពុងមានវិបត្តិធ្ងន់ធ្ងរ ដោយសារតែប្រមុខយោធាថៃ ព្រមានធ្វើរដ្ឋប្រហារនៅពេលប្រទេសនេះកំពុងស្ថិតក្រោមច្បាប់អាជ្ញាសឹក។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រុងប្រយ័ត្ននឹងស្ថានការណ៍នៅប្រទេសថៃ ក៏ប៉ុន្តែត្រូវតែបង្កើនបរិយាកាសល្អ សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរដដែល៕
គោលនយោបាយការបរទេសកម្ពុជាប៉ះពាល់ដោយជម្លោះក្នុងតំបន់
វ៉ាស៊ីនតោន៖ ជម្លោះទាំងពីរគឺវៀតណាមនិងចិនក្នុងរឿងដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ហើយនឹងអំពើរដ្ឋប្រហារយោធាក្នុងប្រទេសថៃវាអាចធ្វើឲ្យប៉ះពាល់ដល់លំនឹងនយោបាយការបរទេសរបស់កម្ពុជា ប៉ះពាល់សន្តិសុខ សន្តិភាព និងសេដ្ឋកិច្ចក្នុងតំបន់និងកម្ពុជាទៀតផង។ នេះជាការអះអាងរបស់លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ លីដស៍ (Leeds) ប្រទេសអង់គ្លេស ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធី ហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា៖ «បញ្ហាព្រំដែនជាមួយថៃអាចមានបញ្ហាសន្តិសុខខ្ពស់ ព្រោះថាក្រុមអាវលឿងដូចជាក្រុមកងទ័ពដែលធ្លាប់តែមានជម្លោះព្រំដែនជាមួយកម្ពុជាយើងតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺក្រុមដដែលអាចឡើងមកកាន់អំណាចហើយអាចបង្កឲ្យមានបញ្ហាជម្លោះនៅតាមព្រំដែន។ ហើយយើងមើលជម្លោះប្រទេសចិននិងវៀតណាម ព្រោះចិននិងវៀតណាមជាដៃគូសំខាន់ជាងគេបំផុតរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ។ ដូច្នេះជម្លោះនៃ ប្រទេសទាំងពីរហ្នឹង វាអាចធ្វើឲ្យប៉ះពាល់ទៅដល់លំនឹងនយោបាយ ការបរទេសរបស់កម្ពុជា ពីព្រោះថាយើងមានក្រុមមួយស្និទ្ធនឹងក្រុង ហាណូយ ក្រុមមួយស្និទ្ធនឹងក្រុងប៉េកាំង ហើយបញ្ហាជម្លោះក្នុងប្រទេស ទាំងពីរ (ចិន វៀតណាម) ក៏អាចធ្វើឲ្យក្រុមផ្សេងៗនៅកម្ពុជាយើង ក៏អាច មានភាពតានតឹងដែរ»។
លោកពន្យល់បន្ថែមថា បញ្ហាមួយទៀតគឺសមុទ្រចិនខាងត្បូងជាកន្លែងឆ្លង កាត់ទំនិញពិភពលោកដ៏ធំទី២៖ «ព្រោះថាសមុទ្រចិនខាងត្បូងគឺនិយាយឲ្យចំគឺខ្សែពាណិជ្ជកម្មធំទី២លើពិភពលោក ដែលឆ្លងកាត់តាមសមុទ្រចិនខាងត្បូង។ អញ្ចឹងបើមាន សង្គ្រាមជម្លោះប្រដាប់អាវុធមួយនៅក្នុងសមុទ្រចិនខាងត្បូង គឺវាធ្វើឲ្យ ប្រព័ន្ធពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក មានការប៉ះពាល់ ហើយ កម្ពុជាយើងត្រូវការច្រកសមុទ្រចិនខាងត្បូងហ្នឹងដែរដើម្បីធ្វើការនាំចេញនាំចូល។ អញ្ចឹងវាអាចប៉ះពាល់ផ្នែកពាណិជ្ជកម្មហ្នឹង»។
លោកថា វិបត្តិក្នុងតំបន់ជាឱកាសសម្រាប់កម្ពុជាចាប់យកផលប្រយោជន៍ ដែរ តែកម្ពុជាខ្វះឯកភាពជាតិនិងស្ថាប័នរឹងម៉ាំ។ លោកបានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវស្ថិតនៅជាអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ហើយ ស្វែងរកដៃគូយុទ្ធសាស្ត្រច្រើន ទាំងក្នុងតំបន់អាស៊ាន ទាំងជាមួយប្រទេស មហាអំណាចជាជាងមានតែមួយ៕
ការតវ៉ានៅវៀតណាមអាចឱ្យអ្នកវិនិយោគទុនចិនងាកមកកម្ពុជា
ភ្នំពេញ — ទោះបីជាប្រទេសកម្ពុជាមិនទាន់ទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចណាមួយពីជម្លោះដែនសមុទ្រចិនខាងត្បូងរវាងប្រទេសវៀតណាមនិងចិនក៏ដោយ ប៉ុន្តែអ្នកវិភាគខ្លះយល់ថាជម្លោះរវាងមហាមិត្តទាំងពីររបស់គណបក្សកាន់អំណាចកម្ពុជា ជាសម្ពាធដល់ផ្នែកនយោបាយរបស់កម្ពុជា។
ជម្លោះរវាងប្រទេសវៀតណាមនិងចិនជុំវិញដែនអធិបតេ្យភាពសមុទ្រចិនខាងត្បូងបានវិវត្តន៍ទៅរកអំពើហិង្សាកាលពីសប្តាហ៍មុន។ ក្នុងនោះបាតុកម្មប្រឆាំងនឹងចិននៅវៀតណាមនាំឱ្យមានការដុតរោងចក្រចិនយ៉ាងតិចណាស់១៥រោងចក្រ និងមានមនុស្សជាច្រើននាក់ត្រូវបានសម្លាប់និងឃាត់ខ្លួន។ ហើយមកទល់ពេលនេះមានពលរដ្ឋចិនជាងមួយពាន់នាក់បានភៀសខ្លួនចេញពីប្រទេសវៀតណាមមកកាន់កម្ពុជា ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនិងក្រុងហាណូយនៅតែដំឡើងសាច់ដុំដាក់គ្នានៅឡើយ។
ទោះបីជាយ៉ាងណាទំនាស់រវាងប្រទេសកុម្មុយនីស្តទាំងពីរដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាមិនទាន់ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានិងបណ្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ចិននិងវៀតណាមនៅឡើយទេ។ នេះបើតាមលោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក កែន រដ្ឋា បង្ហើបឱ្យដឹងថាមានអ្នកវិនិយោគចិនមួយចំនួនដែលដាក់ទុននៅវៀតណាមកំពុងពិចារណាបង្វែរទុនរបស់ខ្លួនមកកម្ពុជាវិញដែលជាឱកាសមួយសម្រាប់កម្ពុជា។
«អ្នកវិនិយោគចិនមួយចំនួនគាត់គ្រោងនឹងសិក្សាពីលទ្ធភាពវិនិយោគនៅស្រុកយើងបន្ថែម ជាពិសេសអ្នកដែលមានទុនវិនិយោគរួចហើយនៅប្រទេសវៀតណាម។ អញ្ចឹងគាត់គ្រោងនឹងរៀបចំគណៈប្រតិភូរបស់គាត់ដើម្បីមកទំនាក់ទំនងពាណិជ្ជកម្មជាមួយខាងយើង»។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា ថ្លែងថាមកទល់ពេលនេះអ្នកវិនិយោគចិនមួយចំនួននៅតែបន្តស្នាក់នៅប្រទេសកម្ពុជានៅឡើយ ដោយសារបារម្ភពីបាតុកម្មប្រឆាំងជនជាតិចិននៅប្រទេសវៀតណាម។
«ពួកគេខ្លះនៅតែស្នាក់នៅកម្ពុជានៅឡើយ ហើយនៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ពួកគេនឹងត្រឡប់ទៅប្រទេសវៀតណាមវិញហើយ»។
វៀតណាមជាអ្នកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយជ្រោមជ្រែងថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នឱ្យបានឡើងកាន់អំណាចក្រោយពីការដួលរលំរបបនេះ។
ក្រឡេកទៅមើលចិនវិញ ចិនជាម្ចាស់បំណុលផង និងជាប្រទេសម្ចាស់ជំនួយដ៏ធំមួយផងរបស់កម្ពុជា។ ត្រឹមឆ្នាំ២០១២ ចិនផ្តល់កម្ចីនិងជំនួយដល់កម្ពុជាប្រមាណ២,៧ពាន់លានដុល្លារ ដែលធ្វើឱ្យចិនជាប្រទេសផ្តល់ជំនួយធំលំដាប់ទីពីរបន្ទាប់ពីជប៉ុន ដល់ប្រទេសកម្ពុជាដែលកំពុងពឹងផ្អែកខ្លាំងលើជំនួយបរទេស។
បើនិយាយពីការបណ្តាក់ទុនរកស៊ីនិងពាណិជ្ជកម្មទ្វេភាគីវិញ ទាំងវៀតណាមទាំងចិនសុទ្ធតែលេចធ្លោដូចគ្នា។
បច្ចុប្បន្នវៀតណាមនៅតែជាដៃគូពាណិជ្ជកម្មនិងវិនិយោគទុនដ៏សំខាន់របស់កម្ពុជា ដោយមានទឹកប្រាក់វិនិយោគ៣០២លានដុល្លារ និងបណ្តូរពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាទំហំ៣,៤៣ពាន់ដុល្លារ នៅឆ្នាំ២០១៣។ ចំណែកវិនិយោគពីចិនមានទំហំ៤២៧លានដុល្លារនិងពាណិជ្ជកម្មទ្វេភាគីជាង៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៣។
បើនិយាយពីទេសចរណ៍វិញ ទេសចរវៀតណាមបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១ដោយមានអ្នកទេសចរ៨៥ម៉ឺននាក់មកកាន់កម្ពុជានៅឆ្នាំ២០១៣ និងតាមពីក្រោយដោយចិន៤៦ម៉ឺននាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងប្រាប់វីអូអេ ខេមរភាសាថាជម្លោះរវាងចិននិងវៀតណាមមិនទាន់ប៉ះពាល់ដល់លំហូរទេសចរបរទេសមកកម្ពុជានៅឡើយទេ។
«ភ្ញៀវទេសចរណ៍ចិនមកកម្ពុជាមិនទាន់មានការប៉ះពាល់ទេ ដោយសារគេមកភាគច្រើនតាមអាកាស។ ហើយភ្ញៀវទេសចរណ៍វៀតណាមមកកម្ពុជាក៏អត់ទាន់ប៉ះពាល់ដែរ។ ហើយយើងកំពុងតែតាមដានថាភ្ញៀវទេសចរណ៍ប្រទេសទីបីមកកាន់វៀតណាមមានការថយចុះឬអត់?»
ក្នុងន័យនយោបាយវិញ ទាំងប្រទេសកុម្មុយនីស្តវៀតណាមទាំងចិនសុទ្ធតែជាមហាមិត្តរបស់គណបក្សប្រជាជនកម្ពុជាមិនអាចខ្វះបានដូចគ្នា ជាពិសេសខណៈពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរងសម្ពាធពីគណបក្សប្រឆាំងនិងសហគមន៍អន្តរជាតិចំពោះភាពស្របច្បាប់របស់ខ្លួន។
លោកបណ្ឌិត ឈាង វណ្ណារិទិ្ធ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យលីដប្រទេសអង់គ្លេសនិងជាអ្នកវិភាគនយោបាយម្នាក់យល់ថា ជម្លោះដែនសមុទ្ររវាងប្រទេសកុម្មុយនីស្តទាំងពីរជាសម្ពាធនយោបាយមួយរបស់រដ្ឋាភិបាលកម្ពុជា។
«កម្ពុជាស្ថិតក្នុងស្ថានភាពមួយដែលលំបាក និយាយឱ្យចំទៅ។ ពិបាកដោយសារគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្នហ្នឹងគឺគាត់ត្រូវការទាំងពីរ ទាំងប្រទេសវៀតណាមនិងចិនដើម្បីពង្រឹងអំណាចនៅប្រទេសកម្ពុជា។ ផលប៉ះពាល់ទៅដល់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាយើងដែរ។ ប្រហែលជាមានការប្រទាញប្រទង់ច្រើនរវាងក្រុមដែលស្និទ្ធនឹងក្រុងហាណូយនិងក្រុមដែលស្និទ្ធនឹងក្រុងប៉េកាំង»។
លោកឈាង វណ្ណារិទ្ធិ អត្ថាធិប្បាយបន្ថែមថាក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលកម្ពុជាគួររក្សាជំហអព្យាក្រឹតស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស អះអាងថាកម្ពុជានៅតែឈរនៅកណ្តាលជានិច្ចក្នុងជម្លោះរវាងប្រទេសទាំងពីរនេះ និងអំពាវនាវឱ្យមានការដោះស្រាយទំនាស់ដោយសន្តិវិធី។
«ចិនក៏ជាមិត្តរបស់កម្ពុជា វៀតណាមក៏ជាមិត្តរបស់កម្ពុជា។ កម្ពុជាសង្ឃឹមថាបញ្ហានានានឹងដោះស្រាយដោយសន្តិវិធី។ យើងអត់កាន់ខាងណាទេ។ យើងរក្សាជំហរអព្យាក្រឹត»។
នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានជំទាស់ទៅហ្នឹងសំណើធ្វើបាតុកម្មប្រឆាំងចិនរបស់ជនជាតិវៀតណាមដែលរស់នៅកម្ពុជា ហើយអះអាងថាគ្មានជនជាតិណាអាចយកទឹកដីកម្ពុជាទៅប្រឆាំងនឹងជនជាតិមួយទៀតបានទេ។ ហើយនៅពេលជម្លោះនេះកំពុងតានតឹង រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ញើកំណត់ទូតមួយមកកម្ពុជាដោយស្នើឱ្យជួយរក្សាសន្តិសុខដល់ពលរដ្ឋខ្លួន។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានអះអាងថាខ្លួនបានការពារជនជាតិចិននៅក្នុងប្រទេសខ្លួន មុនពេលទទួលបានកំណត់ទូតនោះទៅទៀត។ ប៉ុន្មានថ្ងៃក្រោយមក ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីចិនបានផ្តល់ប្រាក់កម្ចីនិងជំនួយគ្មានសំណងជិត១៥០លានដុល្លារដល់ភាគីកម្ពុជា៕

យោធាថៃធ្វើរដ្ឋប្រហារនិងព្យួររដ្ឋធម្មនុញ្ញ
បាងកក — យោធាថៃបានចូលត្រួតត្រាប្រទេសជាផ្លូវការនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺ២ថ្ងៃក្រោយពីមេបញ្ជារការកងទ័ព បានដាក់ច្បាប់អាជ្ញាសឹក។ ពួកយោធាបានឃុំឃាំងពួកមន្រ្តីរដ្ឋាភិបាលហើយបានរឹតបន្តឹងបណ្តាញផ្សាយព័ត៌មាន។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) មេបញ្ជាការកងទ័ពថៃ ដែលត្រូវបានអមដោយមេដឹកនាំកងកម្លាំងប្រដាប់អាវុធ បានប្រកាសរដ្ឋប្រហារនេះនៅក្នុងសន្ទរកថាមួយដែលបានផ្សាយតាមគ្រប់ស្ថានីយទូរទស្សន៍សំខាន់ៗទាំងអស់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយបានប្រកាសថា ស្ថាប័នយោធានិងប៉ូលីស ឥឡូវនេះជាអ្នកចាត់ចែងរដ្ឋាភិបាលរបស់រាជាណាចក្រនេះ។
លោកឧត្តមសេនីយ៍ និយាយថា វាជាការណ៍ចាំបាច់ដែលយោធានិងប៉ូលីស ត្រួតត្រាប្រទេស។ លោកនិយាយទៀតថា កងទ័ពនឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយនឹងជំរុញឲ្យមានការកែទម្រង់ខាងនយោបាយ»។
ពួកយោធានិយាយថា ស្ថាប័នគ្រប់គ្រងថ្មីរបស់ថៃ មានឈ្មោះថា ក្រុមប្រឹក្សាថែរក្សាសន្តិភាពនិងសណ្តាប់ធ្លាប់ជាតិ (National Peace and Order Maintaining Council - NOMC) ដែលដឹកនាំដោយលោកមេបញ្ជាការយោធា Prayuth។
បន្ទាប់ពីការប្រកាសរដ្ឋប្រហារនោះ យោធាបានឃុំឃាំងពួកមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះនិងមេដឹកនាំរបស់គណបក្សគូប្រជែងនានា។ ក្រោយមក ពួកយោធាបានបញ្ជាសមាជិកផ្សេងៗទៀតរបស់គណៈរដ្ឋមន្រ្តីចាំផ្ទះ រួមទាំងនាយករដ្ឋមន្រ្តីស្តីទីផង ឲ្យប្រគល់ខ្លួននៅការិយាល័យកណ្តាលរបស់យោធាប្រចាំរាជធានីបាងកក។
ពួកទាហានបានចូលអន្តរាគមន៍ដើម្បីបោសសម្អាតកន្លែងបាតុកម្មសំខាន់ៗ២កន្លែង ដែលនៅទីនោះទាំងបាតុករលម្អៀងទៅរដ្ឋាភិបាលនិងបាតុករប្រឆាំងរដ្ឋាភិបាល បានធ្វើបាតុកម្មក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ពួកយោធាបានបំបែកហ្វូងមនុស្សហើយបានឃុំខ្លួនពួកមេដឹកនាំជាច្រើន។
យោធាក៏បានប្រកាសដាក់បំរាមគោចរទូទាំងប្រទេសជាតិចាប់តាំងពីម៉ោង១០យប់រហូតដល់ម៉ោង៥ភ្លឺ។
ស្ថានីយទូរទស្សន៍និងវិទ្យុក្នុងស្រុកទាំងអស់ ត្រូវគេបញ្ជាឲ្យផ្អាកកម្មវិធីផ្សាយរបស់ខ្លួន។ ការផ្សាយព័ត៌មានបរទេសក៏ត្រូវកាត់ផ្តាច់ដែរ។ សេវាកម្មអ៊ីនធឺណិត ទំនងជាមិនមានប៉ះពាល់។
ពួកអាវក្រហមដែលលម្អៀងទៅរដ្ឋាភិបាល បានចាកចេញពីកន្លែងធ្វើបាតុកម្មនៅជាយរាជធានីបាងកក ក៏ប៉ុន្តែនៅលើបណ្តាញព័ត៌មានសង្គម ពួកគេបន្តធ្វើការប្រឆាំង។ សារមួយតាមបណ្តាញ Twitter ពីរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) បានព្រមានឲ្យ«ប្រុងប្រៀបធ្វើការសងសឹក»។
នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលវិញ បាតុករជាច្រើនបានស្វាគមន៍រដ្ឋប្រហារនោះ ដោយមើលឃើញរដ្ឋប្រហារនោះថាជាវិធានការចុងក្រោយនៅក្នុងការដកគូប្រកួតប្រជែងខាងនយោបាយរបស់ខ្លួនចេញពីអំណាច។
ឥឡូវនេះ ប្រទេសថៃបានជួបប្រទះរដ្ឋប្រហារឬការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន១៩លើកហើយ ចាប់តាំងពីឆ្នាំ១៩៣២មក។ លោក Carl Thayer ជាសាស្រ្តាចារ្យខាងនយោបាយមកពីសាកលវិទ្យាល័យ New South Walesនៃប្រទេសអូស្រ្តាលី។
លោកថ្លែងថា៖ «ប្រទេសថៃមានការបែកបាក់យ៉ាងខ្លាំង។ ពួកយោធាមិនអព្យាក្រឹតទេ។ ពួកយោធាគាំទ្រស្ថាប័នព្រះមហាក្សត្រ ហើយរដ្ឋប្រហារនៅពេលនេះអាចនាំឲ្យមានការតស៊ូប្រឆាំងការគ្រប់គ្រងរបស់ពួកយោធា។ វាដូចជាព្រឹត្តិការណ៍កាលពីឆ្នាំ២០០៦ បានចាប់ផ្តើមម្តងទៀតអញ្ចឹង»។
រដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ បាននាំឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលមានគោលបំណងបង្កើតប្រព័ន្ធនយោបាយដែលមានស្ថេរភាពកាន់តែខ្លាំងឡើង។ កាលពីចុងឆ្នាំទៅ បាតុករប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមបាតុកម្មរបស់ខ្លួនក្នុងទីក្រុងបាងកក ដើម្បីទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតហើយនឹងអនុវត្តការធ្វើកំណែទម្រង់ខាងនយោបាយសំខាន់ៗកាន់តែច្រើនឡើងថែមទៀត។
៦ខែក្រោយមក បន្ទាប់ពីមនុស្ស២៨នាក់បានត្រូវសម្លាប់ហើយនឹង៧០០នាក់ទៀតបានរងរបួសនៅក្នុងអំពើហិង្សា ដែលបានទាក់ទិននឹងការតវ៉ាប្រឆាំងខាងនយោបាយនោះ កងទ័ពនិយាយថា ខ្លួនបានចូលកាន់កាប់អំណាចដើម្បីបញ្ចប់អំពើហិង្សានេះ៕

Thursday, May 22, 2014
សកម្មជនព្រៃឈើអះអាងថាអាជីវកម្មឈើនៅខេត្តក្រចេះកាន់តែកើនឡើង
សកម្មជន និងអ្នកជំនាញខាងធនធានធម្មជាតិអះអាងថា សកម្មភាពអាជីវកម្មឈើប្រណីតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាន់តែកើនឡើង។ ឈ្មួញទាំងនោះភាគច្រើនបានប្រមូលទិញឈើ និងកាប់ឈើមិនមែនប្រភេទប្រណីតលេខ១ ដើម្បីដឹកចូលទៅកន្លែងស្តុកឈើធំៗនៅក្នុងស្រុកព្រែកប្រសប់។
អ្នកជំនាញទាំងនោះបញ្ជាក់ថា ប្រសិនបើសកម្មភាពកាប់ឈើមិនមានការបង្ក្រាបណាមួយឱ្យមានប្រសិទ្ធភាពខ្ពស់ទេ ព្រៃឈើនៅកម្ពុជា នឹងត្រូវវិនាសក្នុងពេលខាងមុខនេះ។
សកម្មជនព្រៃឡង់ដែលតែងតែឃ្លាំមើលពីសកម្មភាពធ្វើអាជីវកម្មឈើយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ អះអាងថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងតំបន់ព្រៃឡង់កាន់តែកើនឡើង។ ការកើនឡើងនោះ ដោយសារតែមានខាងក្រុមអ្នកមានលុយ បាននាំគ្នាទៅប្រមូលទិញឈើ និងកាប់ឈើពីតំបន់ព្រៃឡង់ មកស្តុកទុកនៅដេប៉ូធំៗនៅក្នុងស្រុកព្រែកប្រសប់។
សកម្មជនព្រៃឡង់ម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សកម្មភាពធ្វើអាជីវកម្មឈើប្រភេទឈើលេខពីរ បន្ទាប់ពីប្រភេទឈើប្រណីតលេខ១ រួមមាន ធ្នង់ ក្រញូង បេង នាងនួន ត្រូវបានគេកាប់អស់ទៅហើយនៅតំបន់ដែលលោកឃ្លាំងមើលនោះ។ លោកបន្តថា ក្រុមឈ្មួញទាំងនោះបានប្រមូលកៀងគរប្រជាពលរដ្ឋដែលមានរណាយន្ត ដើម្បីឱ្យកាប់ឈើមកលក់ឱ្យខ្លួន ឬក៏ជួលអ្នកមានរណាទាំងនោះមកធ្វើការឱ្យខ្លួន ដោយឈ្មួញធានាខុសត្រូវចំពោះប្រជាពលរដ្ឋទាំងនោះទៀតផង។
លោកបន្ថែមទៀតថា ឈើទាំងនោះនឹងដឹកជញ្ជូនទៅទុកក្នុងដេប៉ូធំៗ នៅក្នុងស្រុកព្រែកប្រសប់ ខេត្តក្រចេះ ហើយចែកចាយបន្តក្នុងប្រទេស និងទៅក្រៅប្រទេស ចំណែកអាជ្ញាធរវិញហាក់ធ្វើមិនដឹងមិនឮចំពោះសកម្មភាពអាជីវកម្មឈើទាំងនោះឡើយ៖ «ដែលប្រមូលឈើជាឈើប្រណីតគ្រឿង ៥ដប់៥ ដើម្បីស្តុកនៅដេប៉ូនៅត្រពាំងត្រយឹង ហើយដេប៉ូមួយទៀតនៅទួលខ្លុង ហៅថាផ្លូវទៅភ្នំជី។ ហើយអ៊ីចឹង សកម្មភាពនេះមិនថយចុះទេ ក្រោយពេលបំផ្លាញឈើធ្នង់ដែលត្រូវផុតពូជហើយ បន្តយកឈើហ្នឹងបន្តទៀត។ នេះជាគម្រោងរបស់ឧកញ៉ានេះ ដែលកំពុងធ្វើបន្តដោយមានការអះអាងពីថៅកែចន ជាអ្នកប្រមូលទិញ។ គេអះអាងថា មេព្រៃក៏មិនហ៊ានធ្វើអី នរណាក៏មិនហ៊ានធ្វើអីដែរ ដោយគេមានច្បាប់ធ្វើឈើទាំងអស់ហ្នឹង»។
លោកបន្ថែមទៀតថា តំបន់ដែលទទួលរងការគំរាមកំហែងពីសំណាក់ឈ្មួញឈើទាំងនោះ គឺមានទំហំ ៥ម៉ឺនហិកតារ ស្ថិតនៅក្នុងឃុំចំនួនពីរ គឺឃុំកំពង់ចាម និងឃុំបឹងចារ ហើយប្រសិនបើតំបន់នោះត្រូវហិនហោច កម្ពុជា នឹងត្រូវបាត់បង់គម្របព្រៃដ៏ធំជាក់ជាមិនខាន។ ប្រភេទឈើលេខពីរនោះរួមមាន ឈើទាល ផ្ដៀក ខ្លុង ត្រាច ខ្វាវ និងគគីរ ជាដើម។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើនៅខេត្តក្រចេះ លោក សូយ សារិទ្ធិ មិនមានប្រសាសន៍អ្វីនោះទេ នៅថ្ងៃទី២១ ឧសភា ប៉ុន្តែកាលពីពេលកន្លងទៅ លោកធ្លាប់មានប្រសាសន៍បដិសេធថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងខេត្តក្រចេះ មិនមានកើនឡើងនោះទេ។
នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា មិនមែនមានតែខេត្តក្រចេះ មួយនោះទេ ដែលមានបទល្មើសព្រៃឈើកើនឡើងនោះ នៅខេត្តភូមិភាគឦសានទាំងអស់ក៏មានការធ្វើអាជីវកម្មឈើយ៉ាងអនាធិបតេយ្យដែរ។ លោកបន្តថា បើទោះបីជាជម្លោះរវាងប្រទេសចិន និងវៀតណាម កើតឡើង ហើយឈើស្រុកខ្មែរមួយភាគធំត្រូវឆ្លងកាត់ប្រទេសវៀតណាម ក៏ដោយ ក៏មិនបានធ្វើឱ្យសកម្មភាពឈ្មួញទុច្ចរិតរកស៊ីឈើនៅស្រុកខ្មែរ ត្រូវថយចុះនោះឡើយ៖ «ការនាំចេញរបស់ឈ្មួញទុច្ចរិតខ្មែរនៅតែបន្តអ៊ីចឹង។ បើមិននាំចេញតាមច្រកវៀតណាម ទេ ឈ្មួញទាំងអស់ហ្នឹងបែរទិសទៅតាមច្រកឡាវ ឬក៏ច្រកសមុទ្រ។ យើងគិតថា អ្វីដែលកំពុងតែធ្វើនេះលុះណាតែរដ្ឋាភិបាលខ្មែរយើងមានឆន្ទៈពិតប្រាកដ ក្នុងការទប់ស្កាត់បញ្ចប់បញ្ហាបានៗ។ ហើយបើសិនជាអត់ទេ បើទោះបីជាមានបញ្ហារវាងប្រទេសវៀតណាម និងប្រទេសចិន ក៏ដោយ ក៏ខ្មែរយើងជនទុច្ចរិតរកស៊ីនាំចេញទៅកន្លែងផ្សេងៗទៀត ព្រោះនៅលើពិភពលោក ប្រទេសណាក៏ត្រូវការឈើដែរឥឡូវ»។
លោកបន្ថែមទៀតថា ក្រៅពីយកឆន្ទៈ និងច្បាប់មកអនុវត្តហើយនោះ រាជរដ្ឋាភិបាលគប្បីបញ្ឈប់នូវគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនតទៅទៀត ហើយពង្រឹងកម្លាំងជំនាញដើម្បីអភិរក្សព្រៃ និងឈើប្រណីតដែលសេសសល់នោះ ទើបអាចធានាបានថា ព្រៃស្រុកខ្មែរនឹងកើតឡើងវិញ។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា សកម្មភាពកាប់បំផ្លាញឈើប្រណីត និងប្រភេទឈើផ្សេងៗ កាន់តែកើនឡើងដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក មានកាន់តែច្រើន និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដ៏ច្រើនលើសលប់៖«ចង់ឬមិនចង់ គេត្រូវតែបំផ្លាញឈើហ្នឹង ដើម្បីយកដីធ្វើជាកសិឧស្សាហកម្ម។ ហើយបំផ្លាញឈើហ្នឹង បើទោះបីជាឈើហ្នឹងនាំចេញបាន ឬមិនបានក៏ដោយ ក៏គាត់ត្រូវតែបំផ្លាញឈើហ្នឹង ដើម្បីយកដីប្រកបអាជីវកម្ម។ អ៊ីចឹងខ្ញុំគិតថា មិនថយទេ ព្រោះខ្ញុំគិតថា ជាតម្រូវការចាំបាច់។ វាលែងតែរដ្ឋាភិបាលកែប្រែនូវគោលនយោបាយ កែប្រែនូវវិធានការរឹតបន្តឹងនូវវិធានការ។ កែប្រែវិធានការហ្នឹងស៊ីជម្រៅណាស់ មានការចូលរួមពីសហគមន៍ព្រៃឈើ»។
លោកបន្តថា បច្ចុប្បន្ននេះខេត្តដែលនៅមានព្រៃឈើនៅកម្ពុជា គឺមានមិនដល់ ១០ខេត្តផង ក្រៅពីនោះបានហិនហោចអស់ទៅហើយៗ ខេត្តដែលនៅសេសសល់នោះកំពុងតែរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗទៀតផង៕
HRW រិះគន់អាមេរិករឿងផ្ដល់ការហ្វឹកហ្វឺនវិស័យយោធាដល់ទាហានកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch=HRW) រិះគន់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យយោធាដល់ទាហានកម្ពុជា ក្នុងលំហាត់សមយុទ្ធយោធាមួយឈ្មោះថា "ឆ្មាំអង្គរឆ្នាំ២០១៤" (Angkor Sentinel) ដែលបានប្រព្រឹត្តឡើងកាលពីចុងខែមេសា ឆ្នាំ២០១៤។
មន្ត្រីសិទ្ធិមនុស្សព្រួយបារម្ភថា ទាហានកម្ពុជា អាចប្រើប្រាស់ចំណោះដឹងទទួលបានពីការបណ្ដុះបណ្ដាលរបស់ទាហានអាមេរិក ដើម្បីបង្ក្រាបគណបក្សប្រឆាំង និងពលរដ្ឋស្លូតត្រង់។
អង្គការ Human Rights Watch ស្នើឲ្យសហរដ្ឋអាមេរិក លុបចោលសមយុទ្ធយោធាឆ្មាំអង្គរនៅឆ្នាំក្រោយៗទៀត ប្រសិនបើរដ្ឋាភិបាលកម្ពុជា បន្តគាបសង្កត់ទៅលើគណបក្សនយោបាយប្រឆាំងអ្នកតវ៉ា និងការបាញ់សម្លាប់កម្មករសហជីព។
សេចក្តីថ្លែងការណ៍របស់អង្គការ Human Rights Watch ផ្សាយកាលពីថ្ងៃទី២០ ឧសភា សរសេរថា ទាហានអាមេរិក បានបង្រៀនយោធាកម្ពុជា ពីវិធីសាស្ត្រប្រយុទ្ធដែលអាចឲ្យទាហានកម្ពុជា ប្រើប្រាស់ក្នុងការបង្ក្រាបអ្នកប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស។ អង្គការនេះបន្តទៀតថា សមយុទ្ធយោធាកម្ពុជា និងអាមេរិក អាចរំលោភលក្ខខណ្ឌមួយចំនួនរបស់រដ្ឋសភាសហរដ្ឋអាមេរិក ដែលកំណត់ថា ជំនួយយោធាសហរដ្ឋអាមេរិក ត្រូវបានហាមឃាត់លើកលែងតែជំនួយមនុស្សធម៌ និងការបណ្ដុះបណ្ដាលផ្នែកសិទ្ធិមនុស្ស ឲ្យមន្ត្រីយោធាកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានទេ កាលពីថ្ងៃទី២០ ឧសភា នេះ៕
បទវិភាគ៖ តើជម្លោះរវាងចិននិងវៀតណាមអាចជំរុញឲ្យកម្ពុជារើសយកមិត្តមួយណា?
បន្ទាប់ពីមានកុប្បកម្មហិង្សាប្រឆាំងចិននៅវៀតណាម ដោយសារជម្លោះដែនកោះប៉ារ៉ាសែល (Paracel) នៅសមុទ្រចិនខាងត្បូង និងជាពិសេស បន្ទាប់ពីមានជនជាតិចិន ច្រើនរយនាក់រត់ចូលមកកម្ពុជា ជាបន្តបន្ទាប់នោះ នៅឯប្រទេសកម្ពុជា ឯណេះវិញ មានការពិភាក្សាគ្នាយ៉ាងផុលផុសអំពីជម្លោះនេះ ទាំងក្នុងស្រទាប់អ្នកវិភាគ អ្នកសិក្សា និងប្រជាពលរដ្ឋទូទៅ។
ឥណទានមិនដំណើរការនិងការធ្លាក់ចុះផ្នែកវិនិយោគពេលជាប់គាំងនយោបាយ
ប្រាក់កម្ចី និងប្រាក់សន្សំនៅតាមស្ថាប័នហិរញ្ញវត្ថុកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០១៣។ អ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ អះអាងថា អត្រានៃការសងផលត្រឡប់ (NPL) ស្ថិតនៅក្នុងស្ថានភាពល្អ ទោះបីជាកម្ពុជា កំពុងមានការតវ៉ាដំឡើងប្រាក់ខែនានា និងភាពជាប់គាំងនយោបាយក៏ដោយ។ ប៉ុន្តែ អត្រាអតិថិជនដែលមានហានិភ័យ ឬមិនអាចសងខ្ពស់ជាងគេ គឺលើកម្ចីទិញសម្ភារៈទំនើប និងប្រើប្រាស់ផ្ទាល់ខ្លួន។
ភាពរង្គោះរង្គើ និងការទាមទារ ការតវ៉ានានា ដែលកំពុងកើតឡើងនៅប្រទេសថៃ វៀតណាម រួមទាំងប្រទេសកម្ពុជា ផង បានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលដល់វិស័យហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្នុងចំណោមប្រទេសទាំងបីនេះ មានតែប្រទេសថៃ មួយទេ ដែលបានប្រកាសថា ស្ថាប័នហិរញ្ញវត្ថុនានាកំពុងទទួលឥទ្ធិពលអាក្រក់ពីវិបត្តិនយោបាយ។ វិបត្តិនេះ បានប៉ះពាល់ដល់កំណើនឥណទានមិនដំណើរការ និងការធ្លាក់ចុះផ្នែកវិនិយោគ។
ស្ថាប័នរៀបចំគោលនយោបាយសារពើពន្ធរបស់ថៃ រកឃើញថា ឥណទានជាច្រើនបានហួសកាលកំណត់សងចាប់ពីរយៈពេល ៣០ថ្ងៃដល់ ៩០ថ្ងៃ។ ស្របពេលជាមួយគ្នានេះ វិបត្តិនយោបាយនឹងប៉ះពាល់ដល់បំណុលគ្រួសារ ការបន្ថយអំណាចទិញសម្ភារៈប្រើប្រាស់ និងការធ្លាក់ចុះវិនិយោគសាធារណៈ។ ស្ថាប័នដដែលបានគូសបញ្ជាក់ថា បំណុលមិនទាន់សង បានកើនឡើងរហូតដល់ជាង ៥,៣% សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និង ២,៣% សម្រាប់ធនាគារពាណិជ្ជ។
ដោយឡែកអ្នកប្រកបអាជីវកម្មលើគ្រឹះស្ថាននៅក្នុងប្រទេសកម្ពុជា វិញ អះអាងថា មិនទាន់រងផលប៉ះពាល់អាក្រក់ពីភាពជាប់គាំងនយោបាយនៅឡើយ។ ការវាយតម្លៃលទ្ធភាពសងរបស់អតិថិជនវិញ ក៏នៅមានកម្រិតអាចគ្រប់គ្រងបាន។
ប្រធាននាយកប្រតិបត្តិធនាគារ អេ.ស៊ី.លី.ដា (Acleda Bank) លោក អ៊ិន ចាន់នី មានប្រសាសន៍ថា អតិថិជនដែលសងផលត្រឡប់មក អេ.ស៊ី.លី.ដា វិញមានកម្រិតអាចល្អប្រសើរ ទោះបីជាកម្ពុជា កំពុងមានភាពជាប់គាំងនយោបាយ និងការតវ៉ាដំឡើងប្រាក់ឈ្នួលនៅតាមសហគ្រាសមួយចំនួនក៏ដោយ។ លោកបញ្ជាក់ថា ក្នុងនោះនៅត្រីមាសទីមួយឆ្នាំ២០១៤ អត្រាសងត្រឡប់មានកម្រិត ០,៧៦% និងនៅឆ្នាំ២០១៣ មានកម្រិត ០,៦%។ អត្រាឥណទានមិនដំណើរការ គឺស្ថិតនៅក្រោមមួយភាគរយប៉ុណ្ណោះ ជាអត្រាដែលធនាគារអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ន។
លោក អ៊ិន ចាន់នី បានបញ្ជាក់ហេតុផលសំខាន់បី ដែលធ្វើឲ្យឥណទានមិនដំណើរការមានអត្រាល្អប្រសើរនេះ ទីមួយ ការជ្រើសរើសអតិថិជនដែលមានគំនិតល្អក្នុងការធ្វើអាជីវកម្ម។ ទីពីរ ការវិភាគដោយផ្ដល់ឥណទានតាមតម្រូវការជាក់ស្ដែង ស្របតាមផែនការ និងទំហំជំនួញ និងទីបី ការផ្ដល់ឥណទានតាមពេលវេលា៖ «ចំណុចទីបី តាមធម្មតាសហគ្រិនម្នាក់ៗគាត់ដឹងថា តើពេលវេលាណាគេហៅថាតាមរដូវកាល ព្រោះដូចជាក្នុងរដូវក្នុងខែប្រាំហ្នឹង កសិកម្មចាប់ផ្ដើមហើយ គាត់ចាប់ផ្ដើមភ្ជួររាស់ និងដាំដុះ គាត់ត្រូវការដាំដុះ។ អ៊ីចឹងយើងមិនមែនចាំដល់ខែប្រាំ បានឲ្យគាត់នោះទេ ព្រោះគាត់មកប្រាប់យើងមុន យើងត្រូវត្រៀមដើម្បីរៀបចំដាំដុះ។ ចំណុចធំៗបីហ្នឹង គឺទីមួយរើសអតិថិជនឲ្យត្រូវ។ ទីពីរ ការផ្ដល់ឥណទានឲ្យត្រឹមត្រូវ និងទីផ្ដល់តាមពេលវេលាដែលគាត់ត្រូវការ»។
លោក អ៊ិន ចាន់នី មានប្រសាសន៍បន្ថែមទៀតថា ឥណទានដែលមានអត្រាសងល្អជាងគេ គឺឥណទានប្រើប្រាស់សម្រាប់ទូទាត់ពាណិជ្ជកម្ម ប៉ុន្តែឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា សម្រាប់ទិញឡាន ម៉ូតូ និងសម្ភារៈផ្សេងៗ គឺអត្រាសងផលត្រឡប់មានកម្រិតអាក្រក់ជាងគេ។
អ្នកវិភាគផ្នែកហិរញ្ញវត្ថុ បានសង្កេតឃើញថា ផលប៉ះពាល់ដល់ឥណទានមិនដំណើរការពីវិបត្តិនយោបាយ គឺអាស្រ័យស្ថានភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែ ស្ថាប័នស្រាវជ្រាវព្យាករណ៍សេដ្ឋកិច្ចនានា រួមមាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា ស្ថិរភាពនយោបាយ គឺជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ច។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងនាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍ថា សម្រាប់ស្ថានភាពកម្ពុជា បើគ្រាន់តែជាប់គាំង ប្រាកដជាមិនប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកអះអាងថា ប្រជាពលរដ្ឋកម្ពុជា មួយចំនួនក៏បានដកប្រាក់ចេញពីគ្រឹះស្ថានហិរញ្ញវត្ថុមួយរយៈពេល បន្ទាប់ពីស្ថានការណ៍ក្រោយបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមថា ការផ្ទុះឡើងការតវ៉ានានាពីភាពជាប់គាំងនយោបាយរបស់កម្ពុជា នេះ នឹងប៉ះពាល់ដល់វិស័យឧស្សាហកម្ម ដោយចាប់ផ្ដើមមុនគេពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុមួយចំនួនពិបាកខ្ចីលុយពីសហគមន៍អន្តរជាតិ ដោយសារតែហេតុផលនយោបាយនេះ៖ «ខ្ញុំនៅតែព្រួយបារម្ភប្រសិនណាជាស្រុកយើងមានបញ្ហាវឹកវរខ្លាំង ពេលនោះក៏ជះឥទ្ធិពលខ្លាំងមែនទែនដល់ឧស្សាហកម្មទាំងមូល ដែលមិនមែនជាអាជីវកម្មទូទៅទេ ជាពិសេសផ្ដើមចេញពីធនាគារ មីក្រូហិរញ្ញវត្ថុ ជាពិសេសមីក្រូហិរញ្ញវត្ថុដែលយើងទទួលប្រាក់កម្ចី យើងពិបាកខ្ចីគេ បច្ចុប្បន្នយើងខ្ចីគេអត់បានទេ»។
លោកបណ្ឌិត ប៊ុន មុនី បញ្ជាក់ទៀតថា អត្រាឥណទានមិនដំណើរការរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា មានកម្រិត ០,២% ប៉ុណ្ណោះ ដែលជាអត្រាល្អបំផុតនៅក្នុងតំបន់។ ចំណែកអត្រាឥណទានមិនដំណើរការរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា វិញមានកម្រិត ០,៣% នៅដើមឆ្នាំ២០១៤។
អ្នកវិភាគសេដ្ឋកិច្ច អះអាងថា វិបត្តិនយោបាយរបស់ថៃ បានប៉ះពាល់ដល់អត្រាកំណើនឥណទានមិនដំណើរការរបស់ស្ថាប័នហិរញ្ញវត្ថុ ប៉ុន្តែប្រទេសថៃ មានគោលនយោបាយគ្រប់គ្រាន់ និងមានវិធានការទប់ស្កាត់បាន ដោយសារប្រទេសនេះមានសមត្ថភាពពេញលេញលើការប្រើប្រាស់គោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ ដោយឡែកប្រទេសកម្ពុជា វិញ ជាពិសេសធនាគារជាតិនៃកម្ពុជា មិនមានឥទ្ធិពលប្រើគោលនយោបាយរូបិយវត្ថុឡើយ ដោយសារមូលដ្ឋានសេដ្ឋកិច្ចប្រើប្រាស់ដុល្លារអាមេរិក៕
ចិន និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន
ប្រទេសចិន និងរុស្ស៊ីបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ឧសភា នៅក្រុងសៀងហៃ លើកិច្ចព្រមព្រៀងមួយដែលគេរង់ចាំយូរមកហើយក្រោយការចរចាគ្នារយៈពេល១ទសវត្ស ស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរវាងប្រទេសជិតខាងទាំងពីរ ។ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរពូទីន ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅចិននោះ ថ្លែងកាលពីថ្ងៃ២០ ឧសភា កន្លងមកនេះថា ការរីកចម្រើននានាសម្រេចបានក្នុងការចរចាស្តីពីតម្លៃឧស្ម័នរវាងប្រទេសទាំងពីរ ។
ស្សរណៈមួយត្រូវបានចុះហត្ថលេខាក្នុងពិធីមួយចូលរួមដោយប្រធានាធិបតីចិនលោកស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោកវ៉្លាឌីមៀរពូទីន ។ការចរចាពីការទិញឧស្ម័នរុស្ស៊ី ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៤ មក ត្រូវជាប់គាំងចាប់តាំងពីច្រើនឆ្នាំមកហើយមកពីបញ្ហាតម្លៃ ។ កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ឧស្ម័នត្រូវបានចុះហត្ថលេខានៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី៤ របស់សន្និសីទដើម្បីអន្តរកម្ម និងវិធានការទំនុកចិត្តគ្នានៅអាស៊ី ហៅកាត់ថា CICA ជាកិច្ចប្រជុំកំពូលតំបន់មួយស្តីពីបញ្ហាសន្តិសុខ ចូលរួមដោយទាំងប្រមុខរដ្ឋចិន ទាំងប្រមុខរដ្ឋរុស្ស៊ីដែរ។
យោងតាមសេចក្តីប្រកាសរួមមួយចុះហត្ថលេខាដោយប្រមុខរដ្ឋទាំងពីរ ក្រោយការជួបពិភាក្សាគ្នាថា ចិន និងរុស្ស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។ ប្រទេសទាំងពីរបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការសាកលមួយខាងផ្នែកថាមពល៕
និស្សិតជាច្រើនរៀនខុសមុខជំនាញ?
អត្រាគ្មានការងារធ្វើនៃយុវជនកម្ពុជាជាទូទៅ(អាយុ១៥ដល់២៩ឆ្នាំ)នៅ មានកម្រិតទាប(២,១ភាគរយ)ប៉ុណ្ណោះ ប៉ុន្តែអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនដែលបានទទួលបាន ការសិក្សាខ្ពស់មានកម្រិតខ្ពស់ដល់ទៅ៣,៨ភាគរយឯណោះ។ ស្ថិតិនេះអាចបង្ហាញថា ការអប់រំក្នុងសាលា និងជំនាញតម្រូវការក្នុងទីផ្សារការងារនៅប្រទេសកម្ពុជាមិនទាន់ មានភាពស៊ីចង្វាក់គ្នានៅឡើយទេ។ បើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ចេញផ្សាយរបាយការណ៍ថ្មីមួយនៅខែសីហា ឆ្នាំ២០១៣។
របាយការណ៍ នេះបានឲ្យដឹងទៀតថា ចំណុចចម្បងនៃភាពគ្មានការងារធ្វើរបស់យុវជនគឺដោយសារកង្វះ បទពិសោធការងារ(២៧,៤ភាគរយ) និងកម្រិតនៃការសិក្សា ឬក៏ការហ្វឹកហាត់មិនទាន់គ្រប់គ្រាន់(១៧,១ភាគរយ)។ លទ្ធផលនៃការស្រាវជ្រាវនេះក៏បានលើកឡើងពីតម្រូវការជាបន្ទាន់ ក្នុងការជំរុញនូវភាពស៊ីចង្វាក់គ្នានៃទីផ្សារពលកម្ម ការអប់រំជំនាញក្នុងសាលា និងការពង្រឹងនូវសេវាកម្មណែនាំក្នុងការចាប់យកអាជីពផងដែរ។
ទាក់ទងនឹងបញ្ហាការសិក្សាខុសជំនាញដែលតម្រូវការទីផ្សារនេះ លោក ឈុន បុរី (Chhun Borey) សព្វថ្ងៃជាស្ថាបនិករបស់ក្រុមហ៊ុន «Technology» ដែលលក់កុំព្យូទ័រ និងជាម្ចាស់ក្រុមហ៊ុនមួយទៀតគឺ «E-Commerce» ដែលជាក្រុមហ៊ុនលក់សម្ភារតាមអនឡាញ បានឲ្យដឹងថា សព្វថ្ងៃបុគ្គលិកនៅក្នុងហាងរបស់លោកភាគតិចបំផុតដែលធ្វើការ ត្រូវនឹងជំនាញ ដែលបានរៀននៅសាកលវិទ្យាល័យ។
ជាមួយបទពិសោធ ក្នុងការបែងចែកការងារទៅឲ្យបុគ្គលិកធ្វើ លោក បុរី បាននិយាយថា៖ «ដោយសារតែការសិក្សារបស់ពួកគាត់មិនរឹងមាំ ហើយវាមិនត្រូវនឹងទេពកោសល្យដែលពួកគាត់មានដូច្នេះហើយទើបពួកគាត់ មិនអាចស្វែងរកការងារឲ្យត្រូវនឹងជំនាញដែលបានរៀន»។
លោក បុរី បានបញ្ជាក់ថា បុគ្គលិករបស់លោក ៨០ភាគរយកំពុងធ្វើការខុសជំនាញ តែក្នុងនោះ ៥០ភាគរយពួកគាត់បានបម្រើការងារនៅកន្លែងផ្សេងទៀតត្រូវជំនាញដែល បានរៀនពីសាលា មានតែ៣០ភាគរយប៉ុណ្ណោះដែលពួកគាត់កំពុងធ្វើការខុសជំនាញតែម្តង។
លោក បុរី បានឲ្យដឹងទៀតថា ការងារដែលពួកគាត់ដាក់ [តម្រូវទៅតាមសញ្ញាបត្រ] គឺមិនត្រូវនឹងទេពកោសល្យដែលពួកគាត់មានឡើយ ហើយពួកគាត់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការងារដែល ពួកគាត់ស្នើសុំនោះទេ។
លោក បានបញ្ចាក់ថា ការធ្វើការងារខុសនឹងមុខជំនាញគឺវាអាចមានផលបះពាល់ទៅដល់ម្ចាស់ ក្រុមហ៊ុនក៏ដូចជាបុគ្គលិកផ្ទាល់ផងដែរ ដោយផលប៉ះពាល់គឺម្ចាស់ក្រុមហ៊ុនត្រូវចំណាយពេលក្នុងការបង្រៀន បុគ្គលិកនូវជំនាញថ្មីដែលវាធ្វើឲ្យខាតពេលបំពេញការងារ ហើយផលលំបាកមួយទៀតគឺបុគ្គលិកផ្ទាល់ត្រូវចំណាយពេលរៀនជំនាញថ្មី ដែលគេមិនបានរៀន។
លោក ខាន់ ចិន្តា អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ លី ក្វាន់យូ (Lee Kwuan Yeun) នៃប្រទេសសិង្ហបុរីបានឲ្យដឹងតាមការសង្កេតឃើញរបស់លោកថា៖ «ការជ្រើសរើសមុខវិជ្ជាខុស ឬធ្វើការងារខុសមុខជំនាញនោះបណ្តាលមកពីកង្វះព័ត៌មានទីផ្សារ ការងារដែលជាបន្ទុករបស់ទីភ្នាក់ងារមុខរបរ និងការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក៏អង្គភាពណាមួយដែលឯករាជ្យ»។
លោកថា និស្សិតពេលបញ្ចប់ការសិក្សាត្រូវដណ្តើមការងារគ្នាធ្វើ តែបើគេមិនដណ្តើមបាននោះទេ គេនឹងទៅធ្វើការងារផ្សេងៗទៀតដែរ មិនមែនជាជំនាញរបស់ខ្លួន។
លោក ចិន្តា យល់ឃើញថា ការរៀនខុសមុខវិជ្ជា និងការធ្វើការខុសមុខជំនាញជាផលអវិជ្ជមានមួយដែរ ព្រោះគេ [និស្សិត] ត្រូវរៀនមុខវិជ្ជាបន្ថែម ហើយចំណាយពេលវេលាច្រើន និងធ្វើឲ្យលទ្ធភាពការងារមានលក្ខណៈទាប ពីព្រោះពេលកំពុងរៀន គេមិនបានរៀនឲ្យបានដិតដល់ ហើយក៏ខ្វះសមត្ថភាពធ្វើការតាមជំនាញ ឬក៏សមត្ថភាពរបស់គេខ្ពស់ជាងការងារដែលមានស្រាប់ដែលតម្រូវឲ្យ រង់ចាំឱកាស ឬក៏ស្វែងរកការងារដែលប្រសើរជាងនេះ។
ទាក់ទងនឹងការ រៀនខុសជំនាញដដែលនេះ លោក កែ ប៉ូលីន ដែលរៀនចប់ពីវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ) ផ្នែកវិស្វករគីមីចំណីអាហារ ហើយសព្វថ្ងៃលោកក៏បានប្រកបរបរជាអ្នករបាំក្រៅម៉ោងផងដែរនោះ បានឲ្យដឹងថា៖ «មុខវិជ្ជាដែលខ្ញុំស្រឡាញ់ពិតប្រាកដគឺខាងសារព័ត៌មាននោះទេ ដោយសារតែខ្ញុំមិនដឹងច្បាស់ពីកន្លែងរៀនច្បាស់ ក្រោយមកទើបខ្ញុំសម្រេចចិត្តមករៀននៅតិចណូវិញ តាមការណែនាំរបស់គ្រួសារ និងមិត្តភក្តិអំពីភាពល្បីល្បាញរបស់សាលានេះ»។
លោកបន្តថា៖ «ការសម្រេចចិត្តរបស់យុវជនមួយចំនួនធំទេរទៅរកមុខវិជ្ជាដែលមិនមែនជាចំណូលចិត្តរបស់គេ ឬលើសពីសមត្ថភាពសិក្សារបស់ពួកគេ។ ជាក់ស្ដែង សិស្សខ្លះខ្លាចឈាមតែបង្ខំចិត្តទៅរៀនពេទ្យ។ ខ្លះមិនចូលចិត្តលេខផងបែរជាធ្វើការក្នុងធនាគារ»។
លោកក៏បាន បន្ថែមថា៖ «ការផ្សព្វផ្សាយរបស់សាលាភាគច្រើនមិនទាន់មានភាពទូលំទូលាយ។ ម្យ៉ាងទៀត ផ្នត់គំនិតខ្មែរយើងតែងឲ្យតម្លៃលើមុខវិជ្ជាពេទ្យ ឬគណនេយ្យជាដើម ដោយឃើញថា មុខវិជ្ជាហ្នឹងទទួលបានការងារស្រួល»។
តើរៀនមុខវិជ្ជាអ្វីទើបត្រូវនឹងទីផ្សារការងារ?
អ្នកស្រី ស៊ុយ សុខា ប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន HR INC បានបញ្ជាក់ថា៖ «តាមការពិតមុខវិជ្ជាណាក៏គេត្រូវការដែរ តែយុវវ័យខ្លួនឯងគួរយល់ដឹងឲ្យបានច្បាស់លាស់ជាមុនសិន។ តើខ្លួនឯងចូលចិត្តអ្វី? អាចធ្វើអ្វីបាន នឹងប្រសប់ខាងអ្វី? មុនពេលសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា»។
អ្នកស្រីបន្តថា ម្យ៉ាងទៀតនិស្សិតគួរតែស្វែងយល់ពីព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ថាតើរៀនមុខវិជ្ជាអ្វីត្រូវ ហើយមកធ្វើការងារអ្វី។ ចុងក្រោយគេគួរយល់ពីបញ្ហាទូទៅទាក់ទងនឹងទីផ្សារការងារ ហើយគួរព្យាយាមស្វែងរកសេវាកម្មប្រឹក្សាយោបល់ស្វែងរកការងារ ពីទីភ្នាក់ងារជាតិ មុខរបរ និងទីភ្នាក់ងារដទៃដើម្បីធ្វើការសម្រេចចិត្តចុងក្រោយដោយ ផ្អែកលើព័ត៌មានលម្អិត។
អ្នកស្រី សុខា បញ្ជាក់ដែរថា នៅក្នុងទីភ្នាក់ងារស្វែងរកការងាររបស់អ្នកស្រី អតិថិជនត្រូវការអ្នកមានជំនាញច្បាស់លាស់ទៅបម្រើការងារនៅ ក្រុមហ៊ុនរបស់គេ។ ឧទាហរណ៍អ្នករៀនជំនាញគណនេយ្យ ជំនាញវេជ្ជសាស្រ្ត និង ជំនាញវិស្វកម្ម ច្រើនបានធ្វើការតាមជំនាញរបស់គេ ហើយបច្ចុប្បន្នជំនាញ ពាណិជ្ជកម្ម អាចនិយាយបានថា ងាយស្វែងរកឲ្យខាងអតិថិជន ប៉ុន្តែយើងឃើញថា ជំនាញជាច្រើនខាងផ្នែកបច្ចេកវិទ្យាមិនបានបំពេញតម្រូវការរបស់ អតិថិជននៅឡើយ។
Wednesday, May 21, 2014
Human Rights Watch ប្រឆាំងជំនួយស.រ.អា.ដល់សមយុទ្ធយោធាកម្ពុជា
វ៉ាស៊ីនតោន — ទោះជាស.រ.អា.និងកម្ពុជាបានបញ្ចប់ការធ្វើលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំដើម្បីថែរក្សាសន្តិភាព និងជំនួយមនុស្សធម៌កាលពីខែមុនក្តី តែអង្គការសិទ្ធិមនុស្ស Human Rights Watch បានថ្លែងថា ការហ្វឹកហ្វឺនរបស់យោធាស.រ.អា. ចំពោះកងយោធាកម្ពុជាជាច្រើនដែលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស អាចត្រូវគេប្រើប្រាស់យ៉ាងងាយស្រួល ប្រឆាំងនឹងក្រុមជំទាស់ក្រុមសហជីពការងារ ហើយបានសង្កត់ធ្ងន់ថា ជាការរំលោភច្បាប់ស.រ.អា.និងអាចរំលោភលើការដាក់ កម្រិតរបស់ស.រ.អា.។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គការ Human Rights Watch បានអះអាងថា ការហ្វឹកហ្វឺនហៅថា«លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៤»នេះ អាចនឹងរំលោភលើគោលនយោបាយស.រ.អា. ដែលសភាស.រ.អា.បានរិតត្បិតជំនួយមួយចំនួនដល់កម្ពុជា ក្រោយពេលមានរបាយការណ៍រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការព្រួយបារម្ភពីបញ្ហាខ្វះឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាចំពោះសិទ្ធិមនុស្ស នីតិរដ្ឋ និងប្រជាធិបតេយ្យ ក្រោយពេលការបោះឆ្នោត។ ម៉្យាងទៀត អង្គការនេះបានបញ្ជាក់ដែរថា ការហ្វឹកហ្វឺនសមយុទ្ធយោធានេះវាជាការផ្ទុយពីគោលនយោបាយជំនួយសន្តិសុខនៃរដ្ឋបាលរបស់លោកអូបាម៉ាផងដែរ។
លោកហ្វ៊ីល រ៉ប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា វាជារឿងគួរឲ្យរន្ធត់ដែលស.រ.អា.ផ្តល់ការហ្វឹកហ្វឺនដល់ក្រុមយោធាកម្ពុជា ដែលអង្គការនេះបានហៅថាបានសម្លាប់ក្រុមបាតុករជាកម្មករក្នុងរាជធានីភ្នំពេញនោះ។
«ច្បាស់ណាស់ដែលថា នេះជាស្ថានការណ៍ដែលគេប្រឆាំងនឹងគោលនយោបាយសភាស.រ.អា.ក្នុងការដាក់កម្រិតជំនួយយោធាដល់រដ្ឋាភិបាលកម្ពុជា។ យើងសង្ឃឹមថា សភានិងព្រឹទ្ធសភាចាប់អារម្មណ៍ ហើយស៊ើបអង្កេតបានច្បាស់លាស់អំពីអ្វីដែលមន្ទីរបញ្ចកោណ(ក្រសួងការពារជាតិស.រ.អា.)កំពុងធ្វើក្នុងប្រទេសកម្ពុជា»។
យ៉ាងតិចមានកម្មករ៥នាក់ត្រូវគេបាញ់សម្លាប់ និងជាច្រើននាក់ត្រូវគេវាយឲ្យ របួស។ ហើយសកម្មជន មន្ត្រីសហជីព និងកម្មករសរុប២៣នាក់ត្រូវចាប់ឃុំខ្លួន នៅក្នុងការបង្ក្រាបផ្តាច់ផ្តិលជីវិត ដោយពីក្រុមយោធារបស់រដ្ឋាភិបាល នៅពេលពួកកម្មករទាមទារតំឡើងប្រាក់ខែពី៨០ដុល្លារដល់១៦០ដុល្លារស.រ.អា.កាលពីដើមឆ្នាំនេះ។ មកដល់ពេលនេះមានកម្មករពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីក្រុមមន្ត្រីយោធាកម្ពុជា តែពុំអាចទាក់ទងបាន។ ទោះជាយ៉ាងណាក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានអះអាងថា ការធ្វើលំហាត់សមយុទ្ធរួមជាមួយស.រ.អា.នេះជារឿងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជានិងស.រ.អា.ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងជួយពេលមានបញ្ហាគ្រោះធម្មជាតិតែប៉ុណ្ណោះ។
«ដូច្នេះរឿងនេះជាការងារដាច់ដោយឡែក។ វាមិនមែនពាក់ព័ន្ធជារឿងសិទ្ធិមនុស្ស ឬរឿងអ្វីដទៃទៀតនោះទេ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស.រ.អា.ដែលបានចេញផ្សាយ បានបញ្ជាក់ថា លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៤ ហៅសមយុទ្ធយោធានេះថា ជាការពង្រីកប្រតិបត្តិការថែរក្សាស្ថិរភាព និងសន្តិភាព។ បញ្ហាទាំងនោះរាប់បញ្ចូលទាំងសកម្មភាពផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ការផ្លាស់ប្តូរគ្នាផ្នែកវិស្វកម្ម ការហ្វឹកហ្វឺនផ្នែកពេទ្យ និងសកម្មភាពដើម្បីរៀបចំកងទ័ពកម្ពុជាសម្រាប់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កងយោធា៤៧០នាក់នៃប្រទេស ទាំងពីរបានចូលរួមយ៉ាងសកម្មក្នុងលំហាត់សមយុទ្ធនោះ។ នេះជាសេចក្តីថ្លែងការណ៍របស់ស្ថានទូតស.រ.អា.។
សមយុទ្ធយោធារួមនេះកើតឡើងក្រោយពីសភាស.រ.អា.និងរដ្ឋាភិបាលស.រ.អា.បានសម្តែងការមិនពេញចិត្តនឹងបញ្ហាជាប់គាំងនយោបាយដែលគណបក្សជំទាស់ចោទប្រកាន់ថា មានការគៃបន្លំ និងមានបញ្ហារំលោភសិទ្ធិមនុស្ស និងដីធ្លីជាដើម៕

Human Rights Watch អំពាវនាវដល់ក្រុមពលករចំណាកស្រុកប្រុងប្រយ័ត្នចំពោះស្ថានការណ៍នៅថៃ
វ៉ាស៊ីនតោន — នៅពេលស្ថានការណ៍នយោបាយក្នុងប្រទេសថៃកំពុងមានភាពតានតឹង ហើយ ពួកយោធាបានប្រកាសប្រើច្បាប់អាជ្ញាសឹកគ្រប់គ្រងសន្តិសុខប្រទេសជាបណ្តោះអាសន្ននោះ លោក ហ្វ៊ីល រ៉ប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់វីអូអេកាលពីថ្ងៃអង្គារពីរាជធានីបាងកកមកថា៖
«ចំពោះពលករចំណាកស្រុកជាច្រើនមកពីប្រទេសកម្ពុជា និងភូមា ខ្ញុំគិតថា ពេលនេះ ជាពេលផុយស្រួយខ្លាំងណាស់ ក្នុងពេលដែលពួកគេពិតជាមិនដឹងច្បាស់ថា មានអ្វីកើតឡើង ទាំងចំពោះសេដ្ឋកិច្ច ទាំងចំពោះស្ថានការណ៍សង្គមក្នុងប្រទេសថៃនោះ។ ដូច្នេះជាការណ៍ពិត សម្រាប់ពលករចំណាកស្រុកក្នុងស្ថានការណ៍ច្របូកច្របល់នេះ បើពួកគេទាំងនេះអាចរក្សាភាពស្ងប់ស្ងាត់បាន នោះជារឿងឆ្លាតបំផុតសម្រាប់ពួកគេ»។
ក្រុមមន្ត្រីក្នុងតំបន់ ដែលធ្វើការទាក់ទងនឹងពលករក្នុងប្រទេសថៃ បានឲ្យដឹងថា ពលករមកពីប្រទេសជិតខាង ដែលទៅធ្វើការជាជាងសំណង់ កម្មករនេសាទ ថែសួន ច្រូតកាត់នៅប្រទេសថៃមានប្រមាណ៣លាននាក់ ក្នុងនោះកម្ពុជាមាន ជាង២៥ម៉ឺននាក់ ខណៈពេលដែលប្រទេសថៃមានអំពើហិង្សាកើតឡើងរវាង គណបក្សនយោបាយកាន់អំណាចគឺគណបក្យ ភឿ ថៃ និងគណបក្សជំទាសថៃ គឺគណបក្សប្រជាធិបតេយ្យ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានអះអាងថា ស្ថានទូតកម្ពុជាក្នុងប្រទេសថៃបានជូនដំណឹងអំពីបញ្ហាស្ថានការណ៍ក្នុងប្រទេសថៃដល់ពលករកម្ពុជាក្នុងប្រទេសថៃហើយ។
«ខាងការងារទូតនឹង គេបានជម្រាបជូនប្រជាពលរដ្ឋខ្មែរ កុំឲ្យដើរផ្តេសផ្តាស់ រក្សាភាពស្ងប់ស្ថាត់នៅនឹងកន្លែង ហើយកុំឲ្យទៅជិតកន្លែងគេប្រមូលផ្តុំ»។
យោធាថៃបានជូនដំណឹងពីការបិទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាថៃមួយរយៈសិនដែរ ក្នុងពេលមានភាពតានតឹងនេះ ហើយលោកថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការគោរពតាមការស្នើសុំរបស់ប្រទេសថៃនោះទេ។
ក្រុមយោធាប្រទេសថៃបានចាប់ផ្តើមប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារនេះ ដោយកាន់កាប់តំបន់សំខាន់ៗក្នុងរាជធានីបាងកកផងដែរដើម្បីអ្វីមួយដែលពួកយោធាអះអាងថា ដើម្បីធានាសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយបានស្នើសុំឲ្យភាគីនយោបាយថៃទាំងពីរចូលមករកតុចរចាគ្នា ក្រោយពីមានបាតុកម្មហិង្សាកើតឡើងជាច្រើនខែរវាងគូប្រជែងនយោបាយទាំងពីរនេះ ដែលធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននោះ។ ក្រុមយោធាបានបដិសេធថា មិនមែនជាការធ្វើរដ្ឋប្រហារយោធា៕

Tuesday, May 20, 2014
តើសហព័ន្ធស្រូវអង្ករអាចសម្រេចគោលដៅនាំចេញអង្ករ១លានតោនដោយរបៀបណា?
វិស័យស្រូវអង្ករកម្ពុជា បានចាត់ទុកថា ជាមូលដ្ឋានសម្រាប់កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែវិស័យនេះ ប្រឈមនឹងឧបសគ្គជាច្រើន រួមមានខ្វះធនធានហិរញ្ញវត្ថុ ខ្វះម៉ាស៊ីនកែច្នៃ និងការមិនទុកចិត្តគ្នារវាងអ្នកប្រមូលទិញស្រូវ និងអ្នកផលិតដើម្បីនាំចេញ។ ម៉្យាងវិញទៀត អ្នកបញ្ជាទិញអង្ករអន្តរជាតិបានរកឃើញថា ពាណិជ្ជកម្មអង្ករកម្ពុជា ហាក់មានភាពមិនស្មោះត្រង់។
ពាណិជ្ជករនិងវិនិយោគិនបានបណ្ដាក់ទុនកាន់តែច្រើននៅក្នុងវិស័យស្រូវអង្ករ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយលានតោនកាលពីឆ្នាំ២០១០។ កំណើននៃអ្នករកស៊ីទាំងនោះ បានជំរុញឲ្យការនាំចេញអង្ករបានកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលសម្រេចបានបរិមាណជិត ៤០ម៉ឺនតោនក្នុងឆ្នាំ២០១៣ កើនឡើងពីរដងបើធៀបនឹងឆ្នាំមុន។
ស្របពេលដែលមានកំណើននេះ អ្នកនាំចេញអង្ករជាច្រើនហាក់ចាប់យកឱកាសរៀងៗខ្លួនពីគោលនយោបាយនាំចេញអង្ករនេះ។ អ្នកនាំចេញខ្លះប្រឹងប្រជែងយកឈ្នះជាមួយអ្នកនាំចេញផ្សេងទៀតដើម្បីទាក់ទាញ និងចាប់យកទីផ្សារអង្ករអន្តរជាតិ។ អ្នកនាំចេញខ្លះទៀត ហាក់ស្ថិតនៅឆ្ងាយពីគ្នា ខ្វះព័ត៌មាន និងការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។

ម៉្យាងវិញទៀត សមាគមអ្នកនាំចេញអង្ករជាច្រើនដែលបានបង្កើតឡើង គឺសម្រាប់ប្រើប្រាស់ជាប្រយោជន៍របស់ក្រុមហ៊ុនខ្លួនឯងវិញ។ ទីបំផុតសមាគមអ្នកនាំចេញអង្ករទាំងនោះ ត្រូវបែកខ្ញែកគ្នា។
អគ្គលេខាធិការរងនៃសម្ព័ន្ធអ្នកផលិតស្រូវ និងនាំចេញអង្ករកម្ពុជា លោក វ៉ាន់ ដេវីត វិចិត្រមានប្រសាសន៍ថា អ្នករកស៊ីស្រូវអង្ករកម្ពុជា យកឈ្នះរៀងខ្លួន៖ «ក្នុងវិស័យស្រូវអង្ករហ្នឹងវាមានសមាគម សហព័ន្ធ សហភាពស្អីៗហូរហែពេក វាបែកបាក់គ្នា។ ពួកហ្នឹងអត់ចេះធ្វើការជាមួយគ្នា។ មតិភាគច្រើនរបស់លោកឧកញ៉ាជើងចាស់នោះ បញ្ហាគាត់មិនចេះសហការគ្នា និយាយឲ្យតែម្ដងទៅ របៀបដែលថា មានខ្ញុំ អត់គាត់ មានគាត់ អត់ខ្ញុំ...»។
បន្ថែមលើនេះ ប្រធានក្រុមហ៊ុននាំចេញអង្ករ ខ្មែរ ហ្វូត (Khmer Food) លោកឧកញ៉ា គឹម សាវុធ បានអះអាងស្រដៀងគ្នានេះដែរថា ការបង្កើតសមាគមនាំចេញអង្ករច្រើនពេក អាចធ្វើកិច្ចការងារមួយចំនួនអនុវត្តន៍ជាន់គ្នា និងខ្វះការសហការគ្នាជាដើម។ បញ្ហាទាំងអស់នឹងបាត់បង់ភាពប្រជែងឈ្នះរវាងប្រទេសអ្នកនាំចេញអង្ករដទៃទៀតនៅលើទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា បច្ចុប្បន្នអ្នកនាំចេញអង្ករសមាគមអ្នកនាំចេញអង្ករបានប្រមូលផ្ដុំគ្នាបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ដែលតំណាងឲ្យអ្នកនាំចេញទាំងអស់ធ្វើការរួមគ្នា ដើម្បីដណ្ដើមទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិ៖ «តែលើកនេះ វាពិសេសជាង! ដោយសារលើកនេះ យើងកែឈ្មោះសហព័ន្ធ ទៅសហព័ន្ធស្រូវអង្ករកម្ពុជា រួមបញ្ចូលទាំងសម្ព័ន្ធអ្នកផលិត និងសមាគមអ្នកនាំចេញ។ ក្នុងមុខជំនួញមួយ ឬក្នុងមុខជំនាញមួយគេមិនដែលមានសមាគមពីរបីដូចស្រុកខ្មែរទេ»។
លោកឧកញ៉ា គឹម សាវុធ អះអាងថា ទៀតថា ការរួមបញ្ចូលគ្នាតែមួយនេះ នឹងអាចជួយកាត់បន្ថយ ការច្រណែនគ្នារវាងអ្នកនាំចេញអង្ករកម្ពុជា ទាំងអស់ ដើម្បីបម្រើផលប្រយោជន៍រួម។ ប៉ុន្តែភាពជោគជ័យរបស់សហព័ន្ធនេះ អាស្រ័យលើសមត្ថភាពរបស់អ្នកដឹកនាំ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ដែលទើបនឹងជាប់ឆ្នោតថ្មីមានប្រសាសន៍ថា នេះជាជំហានដំបូងដែលយើងកំពុងបង្កើតគោលនយោបាយអាទិភាព ដើម្បីបម្រើផលប្រយោជន៍អ្នកនាំចេញនិងកសិករ។ ការងារដំបូងដែលត្រូវអនុវត្តនោះ គឺកសាងបទដ្ឋានរបស់ស្ថាប័ននាំចេញអង្ករ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។ ម៉្យាងវិញទៀត ការប្រមូលក្រុមអ្នកនាំចេញឲ្យមកធ្វើការរួមគ្នា ដើម្បីប្រយោជន៍រួម គឺជារឿងសំខាន់បំផុត។
លោក សុខ ពុទ្ធីវុធ៖ «សំខាន់វាធ្វើឲ្យស្ថាប័នហ្នឹងរៀបចំឲ្យវាល្អ។ អ៊ីចឹងយើងឃើញគំរូ (model) ដូចនៅថៃ សហព័ន្ធស្រូវអង្ករថៃ គេធ្វើយ៉ាងម៉េច នៅជប៉ុន គេធ្វើយ៉ាងម៉េច នៅវៀតណាម គេធ្វើម៉េច។ យើងមានគំនិញមួយចំនួនដែរ ប៉ុន្តែយើងត្រូវដាក់លើតុ ឯកភាពគ្នារវាងក្រុមប្រឹក្សាភិបាល រៀបចំស្ថាប័នហ្នឹងឲ្យបានលឿន ទីមួយផ្ទៃក្នុងរៀបឲ្យមូលសិន»។
បន្ថែមលើនេះ ភាពរស់រានរបស់វិស័យអង្ករកម្ពុជា បច្ចុប្បន្នដោយសារតែមានការអនុគ្រោះពន្ធនាំចូល ជាពិសេសទីផ្សារនៅសហភាពអឺរ៉ុប។ ប៉ុន្តែអ្នកបញ្ជាទិញទាំងនោះ ធ្លាប់រិះគន់ថា ពាណិជ្ជកម្មអង្ករកម្ពុជា ហាក់មានភាពមិនស្មោះត្រង់ ជាពិសេសការក្លែងបន្លំប្រភេទអង្ករនាំចេញ។
ការរិះគន់មួយចំនួនទៀត បានចោទប្រកាន់សហព័ន្ធស្រូវអង្ករនានាថា មិនបានយកចិត្តទុកដាក់ដល់ជីវភាពកសិករឡើយ។ មានន័យថា ខ្សែចង្វាក់នៃអ្នកផលិតស្រូវអង្ករ និងអ្នកនាំចេញទទួលបាន គម្លាតផលប្រយោជន៍ខុសគ្នាខ្លាំង ក្នុងនោះអ្នកនាំចេញបានផលប្រយោជន៍ច្រើន រីឯកសិករវិញ នៅតែស្ថិតនៅក្នុងភាពលំបាកដដែល។
បញ្ហានេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ មានប្រសាសន៍ថា បច្ចុប្បន្នយើងកំពុងកសាងមូលដ្ឋានរឹងមាំមួយ ដើម្បីធ្វើឲ្យកសិករនិងអ្នកនាំចេញទទួលបានផលប្រយោជន៍ជាអតិបរមា ពីការកំណើននៃការនាំចេញអង្ករ៖ «ការងារវាជាចង្វាក់ វាអត់មានកន្លែងណាមួយដូចថា អត់មានក្រុមណាមួយធ្វើដាច់ដោយឡែកខ្លួនឯងបាន យើងត្រូវរៀបចំចង្វាក់ផលិតស្រូវអង្ករឲ្យវាដើរឡើងវិញ។ កន្លងមកចង្វាក់ហ្នឹង ប្រហែលជាដាច់ វាមិនទាន់ដើរស្រួល រៀបចំឡើងវិញរៀបម៉េចដើម្បីឲ្យវាបានគ្របដណ្ដប់គ្រប់ផ្នែកទាំងអស់ ទាំងកសិករក៏ជួយគាត់ ទាំងខាងអ្នកប្រមូលទិញស្រូវ ហើយនិងម៉ាស៊ីនកិនស្រូវក៏ជួយគាត់ ក៏ដូចអ្នកនាំចេញ (ទៅកាន់) ទីផ្សារ»។
ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបបង្កើតថ្មីនេះ ស្ថិតនៅភាពស្រពិចស្រពិលនៅឡើយ ដើម្បីសម្រេចបានគោលដៅនាំចេញអង្ករមួយលានតោននៅឆ្នាំ២០១៥។
របាយការណ៍ច្រកចេញចូលតែមួយនៃការនាំចេញអង្ករកម្ពុជា បានបង្ហាញថា កម្ពុជាមានក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ បាននាំចេញបរិមាណ ១២ម៉ឺនតោន នៅរយៈពេល ៤ខែដើមឆ្នាំ២០១៤ ទៅកាន់ទីផ្សារចំនួន ៤៦ប្រទេសនៅលើពិភពលោក៕
សហគមន៍ព្រៃឈើធ្វើសន្និសីទកាសែតអំពីការកាប់បំផ្លាញព្រៃឈើ
តំណាងសហគមន៍ព្រៃឈើនៅតាមខេត្តចំនួន ១៣ ក្នុងប្រទេសកម្ពុជា ជួបជុំគ្នាបង្ហាញពីវិនាសកម្មព្រៃឈើ និងបញ្ហាប្រឈម ដោយសារសកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីចងក្រងឯកសារដាក់ជូនរាជរដ្ឋាភិបាល ជួយមានវិធានការទប់ស្កាត់។
តំណាងសហគមន៍ព្រៃឈើអះអាងថា ដីព្រៃសហគមន៍នឹងត្រូវរលាយបាត់បង់នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ បទល្មើសព្រៃឈើនេះដែរ ប្រមុខដឹកនាំរដ្ឋាភិបាល ធ្លាប់បានប្រកាសជាសាធារណៈថា នឹងធ្វើឃាតខ្លួនឯងដោយកាត់ក បើសិនបទបញ្ជាទប់ស្កាត់បទល្មើសព្រៃឈើអនុវត្តមិនមានប្រសិទ្ធភាព។
ថ្លែងក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី២០ ខែឧសភា នាភោជនីយដ្ឋានសុរិន្ទ ក្រុងភ្នំពេញ តំណាងសហគមន៍មកពី ១៣ខេត្ត បានលើកឡើងពីកង្វល់នៃសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍អនាធិបតេយ្យ ហើយគ្មានស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធណាជួយទប់ស្កាត់។
លោក ស្មឿន បូរីរ័ត្ន តំណាងសមាគមអភិវឌ្ឍន៍កុមារ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍ព្រៃឈើជាង ២៨០សហគមន៍ ក្នុងខេត្តចំនួន ១៨ បានចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
លោកបន្តថា បច្ចុប្បន្ននេះ តាមការសិក្សាស្ដីពីការគ្រប់គ្រងសហគមន៍ព្រៃឈើនៅតាមខេត្តមួយចំនួន ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន គឺមានសហគមន៍តាមខេត្តខ្លះ មានព្រះវិហារ កំពង់ធំ ក្រចេះ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ជាដើម មានសកម្មភាពកាប់ទន្ទ្រានយកដីសហគមន៍ធ្វើកម្មសិទ្ធិ និងធ្វើអាជីវកម្មព្រៃឈើពីឈ្មួញមានអំណាចនៅក្នុងដែនសហគមន៍ព្រៃឈើទាំងនោះ។
ផ្ដើមពីបញ្ហានេះ លោកស្នើដល់រាជរដ្ឋាភិបាល ត្រូវជួយបង្កើនវិធានការទប់ស្កាត់ចំពោះរាល់សកម្មភាពទន្ទ្រានរានដីព្រៃសហគមន៍ឲ្យបានទាន់ពេល ព្រោះគណៈកម្មការគ្រប់គ្រងនៅតាមសហគមន៍ព្រៃឈើ ពុំមានអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសហគមន៍ព្រៃនៅតាមមូលដ្ឋានពួកគេទេ។
លោក សា ថ្លៃ តំណាងសហគមន៍មកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅខេត្តនេះមានសហគមន៍ព្រៃឈើចំនួន ១៣ បានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយមានផ្ទៃដីសរុបជិត ៦៥ម៉ឺនហិកតារ (៦៤.៣១៨)។ ប៉ុន្តែលោកថា និរន្តភាពព្រៃឈើ និងដីព្រៃសហគមន៍ទាំងនោះ កំពុងរងការបំផ្លាញតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច ការទន្ទ្រានយកដីពីជនល្មើសនានា ការបោះទីតាំងកងទ័ព និងការបង្កើតភូមិអនាធិបតេយ្យនៅលើដីព្រៃសហគមន៍ជាដើម។
កត្តាប្រឈមទាំងនេះ លោក សា ថ្លៃ បានស្នើដល់រដ្ឋាភិបាល ជួយមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ ដូចគ្នាដែរសម្រាប់លោក សន ស៊ីយ៉ាន តំណាងសហគមន៍ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ និងតំណាងសហគមន៍ព្រៃឈើ ស្រុកគូលែន ខេត្តព្រះវិហារ អ្នកស្រី មាស រ៉េន ព្រមទាំងតំណាងសហគមន៍តាមខេត្តច្រើនទៀត ក៏បានលើកឡើងក្នុងសន្និសីទកាសែតដោយព្រួយបារម្ភចំពោះសកម្មភាពទន្ទ្រានកាប់រានយកដីព្រៃសហគមន៍ពីអ្នកមានអំណាច ឬជនអនាធិបតេយ្យនេះដែរ។
តំណាងសហគមន៍ព្រៃឈើទាំងនោះ បង្ហាញកង្វល់ថា បើរដ្ឋាភិបាលគ្មានការទប់ស្កាត់បទល្មើសព្រៃឈើឲ្យទាន់ពេលទេ ដីព្រៃសហគមន៍នឹងត្រូវហិនហោចនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។
ទាក់ទិនបញ្ហានេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា រដ្ឋាភិបាលស្វាគមន៍រាល់ឯកសារ ឬភស្តុតាងពិតប្រាកដនៃបទល្មើសផ្សេង មានព្រៃឈើ ឬទំនាស់ដីធ្លីជាដើម ដាក់ជូនមករដ្ឋាភិបាលពិនិត្យនិងមានវិធានការ ប៉ុន្តែស្នើឲ្យមានឯកសារពិតប្រាកដ។
បញ្ហានេះដែរ លោក ម៉ុក ម៉ារ៉េត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី២១ ខែមេសា បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការបាត់បង់ផ្ទៃដីព្រៃឈើ គឺបណ្ដាលមកពីកំណើនប្រជាពលរដ្ឋមានចំនួនកើនឡើងពី ១អាណត្តិទៅ ១អាណត្តិ។ ជាងនេះរាជរដ្ឋាភិបាលក៏បានកាត់ផ្ទៃព្រៃ ឬដីសហគមន៍ខ្លះដើម្បីផ្តល់ជូនប្រជាពលរដ្ឋកាប់រុករានយកដីធ្វើកសិកម្មបង្កបង្កើនផល។
លោកថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា មិនធ្វេសប្រហែសទេ៖ «តាំងពីផ្ទៃដីតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ រនាមដូនសំ ហើយទៅដល់កន្លែងមួយចំនួនទៀត ដែលយើងត្រូវដកពីតំបន់ការពារធម្មជាតិ ប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីគាត់ធ្វើភូមិឋាន និងធ្វើស្រែចម្ការ បង្កបង្កើនផលសេដ្ឋកិច្ចរីកចំរើន។ ខ្ញុំចង់ជម្រាបអ៊ីចឹង អាហ្នឹងវាត្រូវបាត់ដីព្រៃហើយ។ ឥឡូវដីជិត ២លានហិកតារ កាលពីដើមសុទ្ធតែជាដីព្រៃ តែបងប្អូនប្រជាពលរដ្ឋទៅកាន់កាប់។ ចុះកំណើនប្រជាពលរដ្ឋដូចខ្ញុំបានជម្រាបអម្បាញ់មិញនោះ! អ៊ីចឹងហើយរាជរដ្ឋាភិបាលលោកស្វែងយល់ ឈ្លាសវៃណាស់ បានរៀបចំនយោបាយចាស់សកម្មភាពថ្មី ក៏បានវាស់ដីផ្ដល់ប្លង់ដីត្រឹមត្រូវជូនបងប្អូនទៅ។ អ៊ីចឹងត្រូវបាត់ដីព្រៃទៀតហើយ។ និយាយទៅកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចត្រូវការដីព្រៃទាំងអស់ហ្នឹង។ ខ្ញុំលើកខ្លីទេ ខ្ញុំមិនចង់លើកច្រើនទេ គឺវាត្រូវតែបាត់បង់ផ្ទៃដីព្រៃហើយ។ យើងអត់មានវិធីអីទេ ប្រជាពលរដ្ឋពីមុនជំនាន់ព្រះករុណា សម្ដេច នរោត្តម សីហនុ ចំនួនប្រជាជនកម្ពុជា ពី ៦ ទៅ ៧លាននាក់ តែឥឡូវ ១៤ ទៅ ១៥លាននាក់។ អ៊ីចឹងវាត្រូវសម្រុកទៅរកដីសម្រាប់បង្កបង្កើនផលហ្នឹងហើយ»។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៤ ធ្លាប់មានប្រសាសន៍ថា បើរាល់បទបញ្ជារបស់លោកដែលបានដាក់ចេញទាក់ទងការទប់ស្កាត់បទល្មើសផ្សេងៗ មានព្រៃឈើជាដើម ហើយបែរជាគ្មានអ្នកអនុវត្តតាម ឬក៏អនុវត្តមិនមានប្រសិទ្ធភាព លោកនឹងធ្វើឃាតដោយកាត់កខ្លួនឯង៕
ការនាំចេញអង្កររបស់វៀតណាមហាក់មានសន្ទុះក្នុងឆ្នាំនេះ
ហាណូយ ៖ តាមទិន្នន័យរបស់សមាគមស្បៀងអាហារវៀតណាមបានឱ្យដឹងថា ការនាំចេញអង្ករវៀតណាមសម្រេចបាន១៨១.០០០តោននៅក្នុងអំឡុងពេលជិតមួួយឆមាសដំបូងនេះ ដែលមានទឹកប្រាក់៧៩,៨៧លានដុល្លារអាមេរិក ។
សមាគមថ្លែងថា តម្លៃជាមធ្យមសម្រាប់អង្ករនាំចេញខែឧសភានេះ គឺ៤៤១,៥១ដុល្លារក្នុងមួយតោន និងធ្លាក់ចុះ២១ដុល្លារក្នុងមួយតោន ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃអង្ករក្នុងស្រុកមានការកើនឡើងចាប់តាំងពីថ្ងៃទី១៥ ឧសភា រហូតមកដល់ពេលនេះ ។ ចំពោះអង្ករសម្រូបមានតម្លៃចាប់ពី០,២៥ដុល្លារទៅ០,២៧ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យតាមប្រភេទអង្ករ ។ ចំណែកអង្ករបាក់ចុង៥% មានតម្លៃចន្លោះពី០,៣២ដុល្លារទៅ០,៣៣ ក្នុងមួយគីឡូក្រាម ។
អង្គការកសិកម្ម និងស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានព្យាករថា ការនាំចេញអង្កររបស់វៀតណាមកើនឡើង៧,២លានតោននៅក្នុងឆ្នាំ២០១៤ នេះ គឺពង្រីកបាន៨% ធៀបនឹងឆ្នាំ២០១៣ នាំចេញបាន៦,៧លានតោនដោយសារផលិតកម្មខ្ពស់ជាងមុន ហើយតម្រូវការនាំចេញ ក៏កើនឡើងពិសេសគឺទៅកាន់ទីផ្សារនៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ចិន និងហ្វ៊ីលីពីន ។ ទោះជាយ៉ាងណាក៏ដោយ អង្គការកសិកម្ម និងស្បៀងអាហាររបស់វៀតណាមបានព្យាករថា ការបង្កបង្កើនផលស្រូវសរុបរបស់វៀតណាមនឹងសម្រេចបាន៤៤,២លានតោន ។ ចំណែកសមាគមស្បៀងអាហារវៀតណាមបានបង្ហើបឱ្យដឹងថា ប្រទេសវៀតណាមមានទិសដៅនាំចេញអង្ករឱ្យបាន៦,២លានតោនពីទិសដៅកាលពីមុន៦,៦លានតោនទៅ៧លានតោន ស្របតាមតម្រូវការទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងប្រទេសឥណ្ឌា និងថៃ ៕
ទីផ្សាររថយន្តក្នុងប្រទេសឥណ្ឌូណេសីុក្នុងខែមេសាលក់ដាច់ Toyota Avanza និង Honda Mobilio ជាងគេរយៈពេល4ខែដំបូងដើមឆ្នាំ2014លក់បាន435.250គ្រឿងកើនឡើង9ភាគរយ
ការលក់រថយន្តថ្មីក្នុងប្រទេសឥណ្ឌូណេសីុកើនឡើង៥%នៅក្នុងខែមេសាកន្លងមកនេះជាមួយនឹងការចុះបញ្ជីបាន១០៦.៨១១គ្រឿងដែលបានពាំនាំមកនូវបរិមាណលក់បានសរុបក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១៤ មានចំនួន៤៣៥.២៨០គ្រឿង កើនឡើង៩%ធៀបនឹងឆ្នាំ២០១៣ ។
ក្នុងនោះ Toyota Avanza បន្តរំកិលចុះនៃការលក់របស់ខ្លួនដែលឈោងចាប់បំណែកទីផ្សារបានត្រឹមតែ១៣,២%ប៉ុណ្ណោះនៅក្នុងខែមេសា ។ ប៉ុន្តែម៉ូដែលនេះនៅតែនាំមុខគេដដែលបើទោះជាធ្លាក់ចុះបន្តិចក៏ដោយ ។ ចំណែក Honda Mobilio បានអះអាងពីការទទួលបាននូវកៅអីថ្មីក្នុងចំណាត់ថ្នាក់លក់ដាច់ជាងគេនៅក្នុងប្រទេសទី២តាមពីក្រោយ Avanza យ៉ាងប្រកៀកប្រកិត នេះបញ្ជាក់ឱ្យឃើញថា Mobilio ទទួលបានការនិយមប្រើប្រាស់ច្រើនជាងមុនក្នុងខែមេសាកន្លងមក ។ រីឯតួឯកទី៣ គឺបានទៅលើ Toyota Agya ដែលលក់បានតិចជាង Honda Mobilio ជាង១ពាន់គ្រឿងប៉ុណ្ណោះ ។
ខាងក្រោមនេះគឺជាបញ្ជីរាយឈ្មោះរថយន្តដែលលក់ដាច់ជាងគេប្រចាំខែមេសាឆ្នាំ២០១៤៖
១-Toyota Avanza លក់បាន ១៤.១១៨គ្រឿង, ២-Honda Mobilio លក់បាន ៧.៥២៦គ្រឿង, ៣-Toyota Agya (៦.២២១គ្រឿង), ៤-Toyota Kijang Innova (៥.៣៩៦គ្រឿង), ៥-Daihatsu Grand Max ភិកអាប់ (៤.៣៤១គ្រឿង), ៦-Suzuki Carry ភិកអាប់ (៤.១០១គ្រឿង), ៧-Suzuki Ertiga (៤.០៧៩គ្រឿង), ៨-Daihatsu Ayla (៤.០៣២គ្រឿង), ៩-Daihatsu Xenia (៣.៥៤៣គ្រឿង), ១០-Toyota Yaris (៣.០៦៤គ្រឿង), ១១-Toyota Rush (២.៧៤៧គ្រឿង), ១២-Mitsubishi T120-SS ភិកអាប់ (២.៤០៨គ្រឿង), ១៣-Mitsubishi L300 ភិកអាប់ (២.៤០៨គ្រឿង), ១៤-Toyota Fortuner (២.៣៣០គ្រឿង), ១៥-Suzuki Karimum Wagon (២.១៧២គ្រឿង), ១៦-Daihatsu Terios (១.៨៨៩គ្រឿង), ១៧-Suzuki APV ភិកអាប់ (១.៧០៦គ្រឿង), ១៨-Nissan Grand livina (១.៣៩៣គ្រឿង), ១៩-Honda Brio Satya (១.២២៤គ្រឿង), ២០-Honda Jazz (១.២១៣គ្រឿង) ៕

Subscribe to:
Posts (Atom)